យើង​នាំគ្នា​លើ​កម្ពស់​អាហារ​ទាំង​សុវត្ថិភាព​ទាំង​រូប​ត្ថ​ម្ភ​ឱ្យដល់​កំ​រឹត​សូន្យ​នូវ​ភាពអត់ឃ្លាន​សម្រាប់​អ​នា​គត់​

166
ចែករម្លែក

ដោយ​មូល​សម្បត្តិ​/​ភ្នំពេញៈ​ទិវា​ស្បៀងអាហារ​ពិភពលោក​ឆ្នាំ​2019​ក្រោម​ប្រធានបទ​“​យើង​រួមគ្នា​លើកកម្ពស់​អាហារ​សុវត្ថិភាព​និង​អាហារូបត្ថម្ភ​ដើម្បី​កាត់បន្ថយ​ភាពអត់ឃ្លាន​ឲ្យ​ដល់​កម្រិត​សូន្យ​សម្រាប់​អនាគត​របស់​យើង​”​។​បានធ្វើ​ឡើង​នៅ​វត្ត​មុន្នី​ឧ​ត្ត​ម​នៅ​ភូមិ​ជ្រែង​ឃុំ​ស្វាយ​លួង​ស្រុក​កណ្តៀង​ខេត្តពោធិ៍សាត់ ក្រោម​អធិបតីភាព​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ វេ​ង សាខុន លោក ម៉ៅ ធនិន​អភិបាល​នៃ​គណ​អភិបាលខេត្ត​និង​លោកស្រី​FrancescaErdelmann​តំណាង​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP) ។​

​លោក​Alexandrehuynh​លោកស្រី​FrancescaErdelmann​បាន​រាយការណ៍​ជូន​អង្គពិធី​ជ្រាបថា​នេះ​គឺជា​លើក​ទី​៣៩​នៃ​ទិវា​ស្បៀងអាហារ​ពិភពលោក​ហើយ​ការ​ប្រារព្ធ​ទិវា​នាពេលនេះ​គឺជា​ព្រឹត្តិការណ៍​សាកល​របស់​អង្គការសហប្រជាជាតិ​ដែល​ពិភពលោក​បាន​ប្រារព្ធ​ឡើង​ក្នុងន័យ​បំផុសស្មារតី​ឲ្យ​យល់ដឹង​និង​ទទួលស្គាល់​អំពី​តួនាទី​សំខាន់​នៃ​វិស័យ​កសិកម្ម​។​ក្នុងការ​ដោះស្រាយ​បញ្ហា​សន្តិសុខ​ស្បៀង​សុវត្ថិភាព​ចំណីអាហារ​ដែល​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវមាន​ឆន្ទៈ​ចូលរួម​ឲ្យ​បាន​សកម្ម​សំដៅ​ឈានទៅ​បញ្ចប់​ភាពអត់ឃ្លាន​នៅ​ទូទាំង​សាកលលោក​។​

​ដោយឡែក​លោក​AlexandreHUYNH​បាន​ថ្លែងថា​ការលុបបំបាត់​ភាពអត់ឃ្លាន​គឺជា​អាទិភាព​ចំបង​បំផុត​របស់​អង្គការ FAO ហើយក៏​ទាមទារ​ឲ្យ​គ្រប់​តួរ​អង្គ​ពាក់ព័ន្ធ​រួមមាន​អ្នក​ផលិត អ្នក​បរិភោគ រដ្ឋាភិបាល វិស័យ​ឯកជន​និង​ស្ថាប័ន​ស្រាវជ្រាវ​បង្កើន​សកម្មភាព​ប្រកបដោយ​និ​រន​ត្ត​រ​ភាព​ក្នុងន័យ​ចូលរួម​សហការ​ក្នុង​ភាពជា​ដៃគូ​ដែលជា​គន្លឹះ​សំខាន់បំផុត​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ប្រធានបទ​ខាងលើ​ទទួលបាន​ជោគជ័យ​។ អង្គការ FAO នឹង​បន្ត​គាំទ្រ​រាល់​សកម្មភាព​ដើម្បី​រួមចំណែក​ធ្វើ​ឲ្យ​អាហារ​មាន​សុវត្ថិភាព និង​អាហារូបត្ថម្ភ​សម្រាប់​មនុស្ស លោក​នៅ​គ្រប់​បណ្តា​ប្រទេស​ជា​សមាជិក រួមទាំង​កម្ពុជា​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​វត្តមាន​របស់​ភ្ញៀវ​ជាតិ​អន្តរជាតិ​និង​ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ទិវា​នេះ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​សហការគ្នា​រៀបចំ​ទិវា​នេះ​ឡើង​ប្រកបដោយ​អត្ថន័យ​និង​ផ្លែផ្កា​គួរ​ជាទី​មោទន​។​ឈាន​ចូលដល់​ប្រធានបទ​នៃ​ទិវា​នា​ថ្ងៃនេះ​លោក​បាន​ជម្រាបជូន​អង្គពិធី​ថា​ប្រជាជន​ជាង​១៥០​ប្រទេស​នៅលើ​ពិភពលោក​។​បានរៀបចំ​ទិវា​នេះ​ឡើង​គឺមាន​គោលបំណង​លើកកម្ពស់​ការយល់ដឹង​និង​សកម្ម​ភាពជា​សាកល​សម្រាប់​អ្នក​ដែល​ទទួលរង​គ្រោះ​ដោយ​ការអត់ឃ្លាន​ធានា​ឲ្យ​បាន​នូវ​សន្តិសុខ​ស្បៀង​និង​របប​អាហារ​ដែលមាន​ជីវជាតិ​គ្រប់គ្រាន់​សម្រាប់​មនុស្សលោក​។

​នៅ​ទូទាំង​ពិភពលោក​មាន​ប្រជាជន​ជាង ៨២០​លាន​នាក់ កង្វះ​អាហារូបត្ថម្ភ​ជំងឺ​រ៉ាំរ៉ៃ ដែល​ក្នុងនោះ ៦០​ភាគរយ​គឺជា​ស្ត្រី​និង​កុមារ​ដែលមាន​អាយុ​ក្រោម​៥​ឆ្នាំ​ជិត​៥​លាន​នាក់​បាន​ស្លាប់​ដោយសារតែ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ជា​រៀងរាល់ថ្ងៃ និង​រាប់លាន​នាក់​ទៀត​កំពុងតែ​ប្រឈម​នឹង​ការស្រេកឃ្លាន​អាហារ​។

​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​បានផ្តល់​អាទិភាព​ចម្បង​ទៅលើ​វិស័យ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ និង​ចាត់ ទុក​ការវិនិយោគ​លើ​វិស័យនេះ​គឺជា “​កម្លាំង​ព​ន្លឿ​ន​” ក្នុង​ការជួយ​បង្កើនល្បឿន​ដល់​ការសម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​សុខុមាលភាព​របស់​ប្រជាជន ជួយ​អភិវឌ្ឍន៍​មូលធន​មនុស្ស និង​សេដ្ឋកិច្ចជាតិ​។

​លើសពីនេះ រាជរដ្ឋាភិបាល​ក៏បាន​រៀបចំ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​សន្តិ សុខ​ស្បៀង និង​អាហារូបត្ថម្ភ ២០១៩=២០២៣​ដែល​យុទ្ធសាស្ត្រ​ជាតិ​នេះ​មាន​គោលដៅ​ធ្វើយ៉ាងណា​នៅ​ឆ្នាំ​២០២៣​ត្រូវ​កាត់បន្ថយ​ផលប៉ះពាល់​នៃ​កង្វះ​អាហារូបត្ថម្ភ អត្រា​នៃ​ភាព​ក្រេស​ក្រិន​របស់​កុមារ និង​អត្រា​នៃ​ភាពស្គម​ស្គាំង តាម​ការរំពឹងទុក​ដែល​យុទ្ធសាស្ត្រ​នោះ​រួមមាន​៖​លើកកម្ពស់​សន្តិសុខ​ស្បៀង​និង​អាហារូបត្ថម្ភ​តាមរយៈ​កសិដ្ឋាន​គ្រួសារ​ខ្នាតតូច និង​សហគមន៍ (​កសិកម្ម នេសាទ និង​ព្រៃឈើ​)​ការគ្រប់គ្រង​គ្រោះមហន្តរាយ ការ​បន្សាំ​នូវ​បម្រែបម្រួល​អាកាស ធាតុ លើកកម្ពស់​ប្រព័ន្ធ​ផលិតកម្ម ពិពិធ​កម្ម និង​ក​សិ​-​ធុរកិច្ច​។

​លោក​បាន​បន្តទៀតថា​ដើម្បី​ឲ្យ​គោលដៅ​នៃ​ការលុបបំបាត់​ភាពអត់ឃ្លាន​នៅ​ឆ្នាំ​២០៣០​សម្រេច​ទៅបាន​ចាំបាច់​ត្រូវធ្វើ​ការអភិវឌ្ឍន៍​ប្រកបដោយ​និរន្ត​ភាព​គឺ​ធានា​សន្តិសុខ​ស្បៀង​ធើ្វ​ឲ្យ​ប្រសើរឡើង​អាហារូបត្ថម្ភ​ជំរុញ​អភិវឌ្ឍ​វិស័យ​កសិកម្ម​អនុលោម​ទៅតាម​ផែនការ​សកម្មភាព​ជាតិ​២០១៦២០២៥​ស្តីពី​គំនិត​ផ្តួចផ្តើម​សម្រាប់​កាត់បន្ថយ​ភាពអត់ឃ្លាន​ឲ្យ​ដល់​កម្រិត​សូន្យ​នៅ​កម្ពុជា​តាម​គោលដៅ​រំពឹងទុក​។

​ទាក់ទង​នឹង​គោលដៅ​នេះ​ក្រសួង​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម​ក្នុងការ​អនុវត្ត​ភារកិច្ច​របស់ខ្លួន​ដើម្បី​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ផ្តោតលើ “​កំណើន ការងារ​សមធម៌​និង​ប្រសិទ្ធភាព​”​ដែល​ផ្តល់​អាទិភាព​ឲ្យ​វិស័យ​កសិកម្ម​ដើរតួនាទី​លើកកម្ពស់​ផលិតភាព ពិពិធ​ភាវូបនីយកម្ម​ពា​ណិ​ជ្ជូ​ប​នីយកម្ម​កសិកម្ម​ការលើក​កម្ពស់​ការចិញ្ចឹម​សត្វ​វារីវប្បកម្ម​និង​ការគ្រប់គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​និរន្ត​ភាព ដែលជា​មូលដ្ឋានគ្រឹះ​ក្នុងការ កាត់បន្ថយ​ភាពក្រីក្រ ធានា​តុល្យភាព និង​រួមចំណែក​កាត់បន្ថយ​គម្លាត​រវាង​ទីក្រុង និង​ជនបទ​។

“​ដំណោះស្រាយ​ពាក់ព័ន្ធ​នឹង​សន្តិសុខ​ស្បៀង​និង​អាហារូបត្ថម្ភ​មិន​ត្រឹមតែ​ជាការ​ឆ្លើយតប​ទៅនឹង​គោល នយោបាយ​ជា​អាទិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល ដែល​បាន​ដាក់ចេញ​កន្លងមក​ប៉ុណ្ណោះ​ទេ​។ ប៉ុន្តែ​ថែម ទាំង​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ការដោះស្រាយ​នូវ​ទុក្ខលំបាក ការលើកស្ទួយ​កម្រិតជីវភាព​និង​ការលើកកម្ពស់​សុខុមាល​ភាព​ទៀតផង​”​ហើយ​រាជរដ្ឋាភិបាល​បាន​ប្តេជ្ញា​មិន​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ភាពអត់ឃ្លាន​នោះឡើយ​។​ឆ្លើយតប​ទៅនឹង​អនុសាសន៍​ដ៏​ប្រពៃ​នេះ​និង​ដើម្បី​អបអរសាទរ​ទិវា​ស្បៀងអាហារ​ពិភពលោក​ឆ្នាំ​២០១៩​។

​លោក​បានផ្តល់​អនុសាសន៍​សំខាន់ៗ​សម្រាប់​ទុកជា​ទុន​ពុទ្ធិ​ដើម្បី​ជា​មូលដ្ឋានគ្រឹះ​សម្រាប់ធ្វើ​ការ​ដោះ ស្រាយ​នូវ​រាល់​ចំណង​បញ្ហា​ដែលជា​ឧបសគ្គ​ចំបង​ក្នុងការ​អភិវឌ្ឍ​គោលនយោបាយ​និង​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ក៏ដូចជា​របស់​ក្រសួង​ក្នុងទិសដៅ​ដ៏​មុខស្រួច​។​គឺ​ធ្វើយ៉ាងណា​ឲ្យ​ប្រធានបទ “​យើង​រួមគ្នា​លើកកម្ពស់​អាហារ​សុវត្ថិភាព​និង​អាហារូបត្ថម្ភ​ដើម្បី​កាត់បន្ថយ​ភាពអត់ឃ្លាន​ឲ្យ​ដល់​កម្រិត​សូន្យ​សម្រាប់​អនាគត​របស់​យើង​” សម្រេច​ទទួលបាន​ជោគជ័យ​តាម​ការរំពឹងទុក​៕S/​