យើ​ហ្គេ​ន ក្លប់ គាំទ្រ​ខ្សែប្រយុទ្ធ សា​ឌី​អូ ម៉េ​ន ប្រជែង​យក​បាល់​មាស​ពី​កីឡាករ លី​អូ​ណេ​ល ម៉េ​ស​ស៊ី​

174
ចែករម្លែក

លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) អ្នកចាត់ការ​ក្លិប លី​វឺ​ភូ​ល​(Liverpool) ជឿថា ខ្សែប្រយុទ្ធ សា​ឌី​អូ ម៉េ​ន (Sadio Mane) អាច​ប្រជែង​ជាមួយ​កីឡាករ លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) សម្រាប់​ពាន​បាល់​មាស Ballon dOr ក្នុង​ប៉ុន្មាន​ឆ្នាំ​ទៅមុខ ទៀត​។​ ​​កីឡាករ​សញ្ជាតិ​សេ​ណេ​ហ្គា​ល់​រូបនេះ​កំពុងមាន​ទម្រង់​លេង​ល្អ​ក្នុង​ឆ្នាំ​២០១៩​នេះ ហើយ​ពិត ណាស់ ម៉េ​ន ធ្លាប់​ទទួលបាន​ការបោះ​ឆ្នោត​ពី ម៉េ​ស​ស៊ី សម្រាប់​ពាន​កីឡាករ FIFAs Best កាលពី​ខែកញ្ញា​។​
​ ​
ទោះបីជា​យ៉ាងណា ម៉េ​ន បានបញ្ចប់​នៅ​លេខ​រៀង​ទី​៤​ក្នុងការ​ប្រជែង​យកពាន​បាល់​មាស Ballon d`Or បន្ទាប់ពី​ខ្សែប្រយុទ្ធ ម៉េ​ស​ស៊ី កី​ឡ​ការ វើ​ហ្គី​ល វ៉ាន ឌី​ក (Virgil Van Dijk) និង​កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) ។​
​ ​
ម៉េ​ស​ស៊ី បាន​និយាយថា វា​គួរ​ឲ្យ​សោកស្តាយ​ណាស់​ដែល សា​ឌី​អូ ម៉េ​ន បញ្ចប់​នៅ​លេខ​រៀង​ទី​៤ ប៉ុន្តែ​លោក ក្លប់ មិន​រំពឹងថា នឹង​ប្រើពេល​យូរពេក​ទេ​។ គ្រូបង្វឹក​ក្រុម Liverpool រូបនេះ​បាន និយាយថា “ ម៉េ​ន ពិត​ជាមាន​ទម្រង់​លេង​អស្ចារ្យ​។ ចាប់តាំងពី​ថ្ងៃ​ដំបូង​។ ចាប់តាំងពី​មកដល់​នៅ ថ្ងៃ​ដំបូង ។ ម៉េ​ន គឺជា​កីឡាករ​សំខាន់​ម្នាក់​”​។​
​ ​
លោក​បន្តថា “​ប្រសិនបើ​គាត់​មិនមាន​បញ្ហា​សុខភាព គាត់​នឹងមាន​អាជីព​ល្អ ហើយ​ខ្ញុំ​គិតថា គាត់​អាច​ឡើង​ទៅលើ​តារាង​ប្រជែង​យក​បាល់​មាស​។ ប៉ុន្តែ​ការសម្រេចចិត្ត​អាស្រ័យ​លើ មនុស្ស​មួយចំនួន​ផ្សេងទៀត​”​។​
​ ​
ម៉េ​ន គឺជា​កីឡាករ​ដែល​រកបាន​គ្រាប់​បាល់​ច្រើនជាងគេ​នៅ​រដូវ​កាល​នេះ ដោយ​រកបាន​១៣​គ្រាប់ ហើយ​ធ្វើ​បានល្អ​មែនទែន អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម អេ​វឺ​តុ​ន កាលពី​ពាក់កណ្តាល​សប្តាហ៍​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ សា​ឌី​អូ ម៉េ​ន (Sadio Mane)