យើ​ហ្គេ​ន ក្លប់ ទទូច​ឲ្យ​កីឡាករ Liverpool បន្ត​ភាព​ស្រេកឃ្លាន​ជ័យ​ជំ​នៈ​នៅ​ឆេ​ម​ពាន​លី​ក​

101
ចែករម្លែក

ក្លឹប យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) ចង់​ឲ្យ​ក្រុម​របស់លោក​បន្ត​ភាព​ស្រេកឃ្លាន​ខណៈ ពួកគេ​ត្រៀម​កសាង​បន្ថែម​លើ​ជោគជ័យ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​កាលពី​រដូវ​កាល​មុន​។​

ក្រុម Liverpool របូត​ពាន​ជើងឯក​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ទៅ​គូប្រជែង​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ប៉ុន្តែ​បន្តដំណើរ​ឆ្ពោះទៅរក​ការលើក​ពាន​ជើងឯក​ឆេ​ម​ពាន​លី​ក ដោយ​យកឈ្នះ​គូ ប្រជែង​ក្នុង​លី​ក Tottenham នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ខែមិថុនា​។​

​អ្នកចាត់ការ​ក្លឹប Liverpool រូបនេះ​អះអាងថា ពួកគេ​នឹងមិន​ត្រូវ​បោះបង់​ភាព​ស្រេក ឃ្លាន​នោះទេ ខណៈ​ពួកគេ​ស្វះស្វែង​រកពាន​នៅ​រដូវ​កាល​នេះ​។

​នៅពេល​សួរនាំ​ថា តើ​ពួកគេ​ត្រូវការ​ធ្វើ​អ្វី ដើម្បី​កសាង​លើ​ជោគជ័យ​របស់ខ្លួន លោក បាន​និយាយថា “​ត្រូវតែ​ស្រេកឃ្លាន​។ នោះ​គឺជា​រឿង​សំខាន់​។ ខ្ញុំ​គ្មាន​ការសង្ស័យ អំពី​រឿងនេះ​ទេ ប៉ុន្តែ​វា​ច្បាស់​ណាស់​ថា យើង​ត្រូវធ្វើ​ការងារ​នេះ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ