យើ​ហ្គេ​ន ក្លប់ បាន​សារភាព​ពី​កង្វល់​របស់លោក​ជុំវិញ​កង្វះ​ពេលវេលា​សម្រាប់​កីឡាករ សម្រាក​នៅ​រដូវក្តៅ​នេះ​

352
ចែករម្លែក

លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) សារភាព​ពី​កង្វល់​របស់លោក​ជុំវិញ​កង្វះ ពេលវេលា​សម្រាក​របស់​កីឡាករ​ក្លឹប Liverpool នៅ​រដូវក្តៅ​នេះ​។

​យុទ្ធនាការ​របស់​ក្រុម​ហង្ស​ក្រហម​នេះ​បានបញ្ចប់​ត្រឹម​ថ្ងៃទី​១​ខែមិថុនា​ខណៈពេល​ពួកគេ​ទើបនឹង​បញ្ចប់​យុទ្ធនាការ​ប្រកួត​នៅ​ថ្ងៃទី​១​ខែមិថុនា ដោយ​យកឈ្នះ​ក្រុម Tottenham នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ឆេ​ម​ពាន​លី​ក​។

​ក្រុម Liverpool ទាំងមូល​មមាញឹក​ក្នុងការ​ប្រកួត​ជា​អន្តរជាតិ​នៅ​រដូវ​កាល​នេះ ក្នុង​ក្រប ខណ្ឌ Nations League Copa America និង Africa Cup ។

​ដូចជា​កីឡាករ សា​ឌី​អូ ម៉េ​ន ម៉ូ​ហា​ម៉េ​ដ សាឡា និង រ៉ូ​បឺ​តូ ហ្វឺ​មី​ណូ មិនទាន់​វិលត្រឡប់ មក​ហ្វឹកហាត់​វិញ​នៅឡើយ​ទេ ហើយ​លោក ក្លប់ បារម្ភ​អំពី​ផលប៉ះពាល់​ដោយសារ តែ​កាលវិភាគ​ប្រកួត​ដ៏​ចង្អៀត​។

​លោក ក្លប់ មិន​សប្បាយ​ចិត្តនឹង​ការចាប់ផ្តើម​ឆាប់​របស់​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក គឺ​មួយ សប្តាហ៍​មុន​ក្របខណ្ឌ​ផ្សេងទៀត​។ ក្រុម​របស់លោក ត្រូវ​ឆ្លងកាត់​ការត្រៀមខ្លួន​ខ្លាំងក្លា សម្រាប់​ការប្រកួត​នៅ​អាមេរិក និង​ត្រៀម​សម្រាប់​ការចាប់ផ្តើម​រដូវ​កាល​ថ្មី​នៅ​ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​ក​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ