យើ​ហ្គេ​ន ក្លប់ រារាំង ដា​នី​ញែ​ល ស្ទឺ​រី​ច មិន​ឲ្យ​ចាកចេញ​ពី​លី​វើ​ភូ​ល

909
ចែករម្លែក

​លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) បាន​រារាំង​កីឡាករ ដា​នី​ញែ​ល ស្ទឺ​រី​ច (Daniel Sturridge) ចាក​ចេញពី​ក្លឹប​លី​វើ​ភូ​ល ពី​ព្រោះតែ​ត្រូវ​ចំណាយ​ច្រើន ដើម្បី ស្វែងរក​អ្នក​មក​ជំនួស​។

​គ្រូបង្វឹក​ក្លឹប​ហង្ស​ក្រហម​រូបនេះ​បដិសេធ​មិន​លក់​ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​រូប នេះ​នៅ​រដូវក្តៅ​នេះ បើទោះបី​ជាមាន​ការចាប់​អារម្មណ៍​ច្រើន​លើ​កីឡាករ វ័យ ២៧​ឆ្នាំ​រូបនេះ​ក៏ដោយ​។

​នាយក​ក្លឹប​លី​វើ​ភូ​ល​បាន​ជជែក​ជាមួយ​សមាជិក​ជាន់ខ្ពស់​និង​ក្រុមការងារ​បង្វឹក ហើយ​ការលើកឡើងពី​កិច្ចព្រមព្រៀង​ផ្ទេរ​ក្នុងតម្លៃ​បំប៉ោង​នោះ​គឺជា​ឧបសគ្គ ចំពោះ​ការផ្ទេរ​ចេញ​របស់​កីឡាករ​រូបនេះ​។

​គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​ជឿថា ទឹកប្រាក់​ដែល​ទទួលបាន​ពី​ការ លក់ ស្ទឺ​រី​ច នឹងមិន​អាច​ទិញ ខ្សែប្រយុទ្ធ​ថ្មី​ដែលមាន​គុណភាព​ប្រហាក់ប្រហែលគ្នា​នេះ​ទេ​។

​គេ​រំពឹងថា ស្ទឺ​រី​ច នឹង​ចាក​ចេញពី​ពហុកីឡាដ្ឋាន Anfield នៅ​រដូវ​កាល​នេះ ហើយ​មាន​ក្លឹប​ជាច្រើន ចង់បាន​កីឡាករ​រូបនេះ​។

​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​១​ខែកក្កដា​ឆ្នាំ ២០១៧​បាន​ឲ្យ​ដឹង ថា ក្លឹប Paris Saint-Germain និង​ក្លឹប West Ham គឺជា​ក្លឹប​ពីរ​គត់ ដែលជា​គោល របស់​កីឡាករ​រូបនេះ ប៉ុន្តែ​គ្រូបង្វឹក រូបនេះ​ហាក់ដូចជា​ប្រកាន់​ជំហរ​របស់លោក ដដែល​ថា ខ្សែប្រយុទ្ធ​រូបនេះ​នឹងមិន​ទៅណា​ទេ​។

​កន្លងមក​លោក ក្លប់ បាន​ហៅ​ខ្សែប្រយុទ្ធ​រូបនេះ​ថា អស្ចារ្យ ហើយ​សមត្ថភាព​របស់​កីឡាករ​រូបនេះ អត់​បញ្ហា​ទេ​។ ស្ទឺ​រី​ច ធ្លាប់​លេង​ជា​ដៃគូ​បានល្អ​ជាមួយ ល្វី​ស ស្វា​រ៉េ​ស (Luis Suarez) អំឡុង​យុទ្ធនាការ​រដូវ​កាល​ឆ្នាំ ២០១៤​និង​១៥៕ ​ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) និង​កីឡាករ ដា​នី​ញែ​ល ស្ទឺ​រី​ច (Daniel Sturridge)