យើ​ហ្គេ​ន ក្លប់ សាទរ​ជំហរ​របស់​ក្លិប​លី​វឺ​ភូ​ល​បន្ទាប់ពី​ខកខាន​មិនបាន​ចុះ​កិច្ចព្រមព្រៀង ផ្ទេរ​កីឡាករ​សំខាន់​ណា​ម្នាក់​

206
ចែករម្លែក

អតីត​ខ្សែប្រយុទ្ធ​ក្លិប លី​វឺ​ភូ​ល​(Liverpool) លោក ភី​ធើ គ្រូច (Peter Crouch) បាន​កោតសរសើរ​ចំពោះ​ការបដិសេធ​របស់លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) មិន​ចំណាយ ប្រាក់​ច្រើន អំឡុង​រដូវ​កាល​ទិញដូរ​នៅ​រដូវក្តៅ​នេះ​។​
​ ​
ក្រុម​ហង្ស​ក្រហម​ហៀបនឹង​ក្លាយជា​ជើងឯក​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ទៅហើយ​ដោយ​ខ្វះ​តែមួយ​ពិន្ទុ​ប៉ុណ្ណោះ​កាលពី​រដូវ​កាល​មុន ប៉ុន្តែ​បាន​សម្រាល​ការរិះគន់​ផ្សេងៗ​បន្ទាប់ពី ដណ្តើមបាន​ពាន​ជើងឯក​ឆេ​ម​ពាន​លី​ក​លើក​ទី​៦ ដោយ​យកឈ្នះ​ក្រុម​តូ​តិ​ន​ហេម​នៅ​វគ្គ ផ្តាច់ព្រ័ត្រ​។​
​ ​
លោក ក្លប់ បាន​វិនិយោគ​លើ​ក្រុមយុវជន​នៅ​រដូវក្តៅ​នេះ ដោយបាន​នាំយក​កីឡាករ ហា​វី អេ​លី​យ៉ូ​ត (Harvey Elliott) និង សេប វ៉ាន ឌែ​ន បឺ​ក (Sepp van den Berg)​មកកាន់ ពហុ​កីឡដ្ឋាន Anfield ។​
​ ​
​លោក គ្រូច បាន​ទស្សនទាយ​ពី​ចំណាត់ថ្នាក់​នៃ​ក្រុម​នីមួយៗ​ក្នុងចំណោម​ក្រុម​ទាំង ២០​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​កនៅ​ចុងរដូវ​កាល ហើយ​ជឿថា ក្លិប Liverpool នឹង​បញ្ចប់ នៅ​លេខ​រៀង​បន្ទាប់​។
​ ​
​ថ្លែងប្រាប់​កាសែត Daily Mail លោក គ្រួច បាន​គាំទ្រ​ផែនការ​របស់លោក ក្លប់ ក្នុងការ ពង្រឹង​ក្រុម​បច្ចុប្បន្ន​របស់លោក​ជាជាង​ការចំណាយ​ច្រើន​។​
​ ​
​លោក​បាន​និយាយថា “​មានការ​ពិភាក្សា​ច្រើន​នៅ​រដូវក្តៅ​នេះ​ជុំវិញ​ការដែល​ថា លោក យើ​ហ្គេ​ន ក្លប់ មិនបាន​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​សំខាន់​ណា​ម្នា​ក់សោះ​។​
​ ​
ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​និង Liverpool ប្រកួតប្រជែង​គ្នា​ខ្លាំង​កាលពី​រដូវ​កាល​មុន ហើយ គ្រូច ជឿថា ក្រុម​របស់លោក ក្លប់ នឹង​គ្របដណ្តប់​លើ​ការប្រកួត​ក្នុងស្រុក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​