យើ​ហ្គេ​ន ក្លប់ អាច​នឹង​សោកស្តាយ​ពេញ​មួយជីវិត ប្រសិនបើ Liverpool បញ្ចប់​រដូវ​កាល​ដោយ មិនបាន​ពាន​មួយ​សោះ​

718
ចែករម្លែក

ក្រុម Liverpool បាន​បាត់បង់​ឱកាស​លើក​ពាន​មួយ​ទៀតហើយ ប៉ុន្តែ​លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) បាន​ផ្តោត​ការយកចិត្តទុកដាក់​លើ​ពាន​ធំ​នៅ​រដូវ កាល​នេះ​។​
​ ​
​ទោះបីជា​យ៉ាងណា ប្រសិនបើ​ក្រុម Liverpool មិនចេះ​ប្រើប្រាស់​ឱកាស​នាំមុខ​ក្នុងការ​ប្រជែង យកពាន​នេះ ឬក៏​ខ្ទាត​ចេញពី​ការប្រកួត​ដណ្តើមពាន​ឆេ​ម​ពាន​លី​ក​នោះ វា​នឹង​ក្លាយជា​រាត្រី មួយ​ដែល​លោក យើ​ហ្គេ​ន ក្លប់ មានការ​សោកស្តាយ​ខ្លាំង​បំផុត​។

​លោក ក្លប់ បាន​ផ្លាស់ប្តូរ​កីឡាករ​៩​រូប​សម្រាប់​ការប្រកួត​ជុំ​ទី​៣ FA Cup ជាមួយ​ក្រុម Wolves ដោយ​ដាក់​ខ្សែការពារ​បួនរូប ប៉ុន្តែ​នៅតែ​ធ្វើ​មិន​បានល្អ​។​

​ក្រុម​នេះ​ពឹងផ្អែក​ទាំងស្រុង​លើ​ខ្សែប្រយុទ្ធ ម៉ូ​ហា​ម៉េ​ដ សាឡា (Mo Salah) និង រ៉ូ​បឺ​តូ ហ្វឺ​មី​ណូ (Roberto Firmino) ក្នុងការ​ព្យាយាម​ស្តារ​ស្ថានការណ៍​ឡើងវិញ​នៅសល់​២០​នាទីចុងក្រោយ ប៉ុន្តែ​វា​នៅតែ​មិនទាន់​គ្រប់គ្រាន់ ខណៈ​ក្រុម Wolves ប្រើប្រាស់​ឱកាស​បានល្អ​។​
​ ​
ខ្សែបម្រើ រូ​បេន ណេ​វ៉េ​ស (Ruben Neves) របស់​ក្លឹប Wolves បាន​ទាត់​បញ្ចូល​ទី​ពី​ចម្ងាយ​បាន ១​គ្រាប់ ដែល​គ្រប់គ្រាន់​ឲ្យ​ពួកគេ​ឆ្លងទៅ​វគ្គ​បន្ត​។ នេះ​គឺជា​ប្រវត្តិសាស្ត្រ​សម្រាប់​ក្រុម Wolves ដោយសារ​ពួកគេ​បាន​ឧទ្ទិស​គ្រាប់​បាល់​ឈ្នះ​នេះ​ដល់​អតីត​វីរបុរស​ពាន FA Cup គឺ​លោក ប៊ី​ល ស្លា​ធើ (Bill Slater) ដែល​បាន​ស្លាប់​កាលពី​ខែ​មុន​ក្នុង​វ័យ​៩១​ឆ្នាំ​។
​ ​
​ក្រុម​ធំៗ​បានដាក់​ឲ្យ​កីឡាករ​ល្អៗ​ជាច្រើន​សម្រាក់ ហើយ​ពួកគេ​ហាក់ដូចជា​មិនសូវ​បារម្ភ​ខ្លាំង នឹង​ពាន​ដ៏​ចំណាស់​នេះ​ទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp)