Yes Seatel ក្រុមហ៊ុនទូរគមនាគមន៍ដែលផ្តល់ 4G Xperience ក្នុងប្រទេស នឹងជំរុញឲ្យវិស័យឌីជីថល មានភាពរីកចម្រើនកាន់តែខ្លាំងនាពេលអនាគត!

730
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: ស៊ី​តែ​ល (Seatel) ដែលជា​អ្នកផ្តល់​សេវាកម្ម​ឌីជីថល​ដំបូង និង​តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា កំពុង​អបអរសាទរ​នូវ​ជំហាន​ដ៏​សំខាន់​មួយ នៅក្នុង​ការផ្លាស់ប្តូរ​ថ្មី នៃ​អត្តសញ្ញាណ​សាជីវកម្ម​របស់ខ្លួន​ជាមួយនឹង​កែលម្អ​គម្រោង​យេ​ស ស៊ី​តែ​ល (Yes seatel) ឲ្យ​កាន់តែ​ល្អប្រសើរ​ជាង​មុន​ទៀត​។​

​ការសម្ពោធ​គម្រោង​សាជាថ្មី​ម្តងទៀត​នេះ គឺ​ត្រូវ​បានបង្ហាញ​ដោយ​ការប្រើប្រាស់​ស្លាក​សញ្ញា​ថ្មី និង​អត្តសញ្ញាណ​រូបភាព​ថ្មី​របស់​គម្រោង ដែល​បញ្ជាក់​ពី​ទស្សនៈ​ប្លែក និង​មាន​សុទិដ្ឋិនិយម​សម្រាប់​ក្រុមហ៊ុន​មួយ​ដែលមាន​បំណង​ចង់​ដើរ​តំណាលគ្នា​ជាមួយ​ជំនាន់​វ័យក្មេង​និង​សម័យ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ដោយ​ស្ទាត់ជំនាញ​ដោយ​ក្នុងពេល​តែមួយ​បានរួម​ចំណែក​ដល់​ការធ្វើ​ទំនើបកម្ម​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​របស់​ប្រទេស​កម្ពុជា​។​

​ស្លាក​សញ្ញា​ថ្មី​របស់​ក្រុមហ៊ុន គឺ​នៅតែ​រក្សា​កេរ្តិ៍តំណែល​របស់​ក្រុមហ៊ុន​ពីមុន​ដោយ​រក្សា​ពាក្យ​ថា Seatel ដោយ​ការបន្ថែម​នូវ​រង្វង់​ពណ៌​ស្វាយ​នៅ​ជុំវិញ​ពាក្យ Yes​។ វា​មិនមែន​គ្រាន់តែ​ជាការ​ផ្លាស់ប្តូរ​ឈ្មោះ និង​រូបភាព​នៃ​បណ្តាញ 4G ដ៏​ធំ​បំផុត​របស់​ប្រទេស​នោះទេ វា​តំណាង​ឲ្យ​ការ​គំរូ​នៃ​ផ្លាស់ប្តូរ​ក្នុងការ​ដឹកនាំ​ដោយ​ការផ្តោត​អារម្មណ៍​របស់​ក្រុមហ៊ុន ទៅលើ​ភាពជា​អ្នកដឹកនាំ​តាម​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត​វិញ ក៏ដូចជា​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​ដែល​បាន​សន្យាថា​នឹង​«​ផ្តល់ជូន​សេវា 4G Xperience ដ៏​ល្អ​បំផុត​នៅ​ទូទាំងប្រទេស​» នៅក្នុង​វិស័យ​អ៊ី​ន​ធឺ​ណែ​ត​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ ដែលមាន​ការផ្លាស់ប្តូរ​ជានិច្ច​ជា​កាល និង​ការរីកលូតលាស់​យ៉ាង​ឆាប់រហ័ស​។​

លោក កុក ឡុង យ៉ាប់ នាយក​ប្រតិបត្តិ​នៃ yes seatel

​នៅក្នុង​បទ​សម្ភាស​ជាមួយ​អ្នកយក​ពត៌មាន​រស្មី​កម្ពុជា លោក កុក ឡុង យ៉ាប់ ( Kok Leong Yap) នាយក​ប្រតិបត្តិ​នៃ yes seatel បាន​ថ្លែងថា​៖ «​ត្រឹមត្រូវ​ហើយ វា​ដល់ពេល​ហើយ​ដែល​យើង​ផ្តល់ឱកាស​ឲ្យ​អតិថិជន​មាន​ជម្រើស​កាន់តែច្រើន ហើយ​ជា​ជម្រើស​ដែល​ល្អប្រសើរ​ជាង​មុន​ទៀត​។ «yes seatel» គឺជា​បណ្តាញ 4G តែមួយគត់​នៅ​ទូទាំងប្រទេស​ដែល​គ្របដណ្តប់​គ្រប់​ក្រុង​ទាំង​អស់នៃ​ខេត្ត​ទាំង ២៥ ដែលមាន​ចំនួន​ប្រជាជន ៨៥% ត្រូវបាន​គ្របដណ្តប់​។ យើង​ផ្តល់ជូន​នូវ​គម្រោង​មើល​វីដេអូ​លើ​អ៊ី​ន​ធឺ​ណែ​ត​ដែល​ដំណើរការ​ដោយ​រលូន​នៅតាម​បណ្តោយ​ផ្លូវជាតិ​ធំៗ​ទាំងអស់​។ ប្រសិនបើ​អ្នក​កំពុង​បើកបរ​ពី​រាជធានី​ភ្នំពេញ​រហូតដល់​ប៉ោយប៉ែត​លើផ្លូវ​ជាតិ​លេខ​៥​ឬ​៦​អ្នក​អាច​រីករាយ​នឹង​ការ​ស្ទ្រី​ម​តាម YouTube ដោយ​មិនមាន​ការរអាក់រអួល​ក្នុងកំឡុងពេល​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​នោះ​។ តើ​អស្ចារ្យ​ដែរឬទេ​?» ។ «​ការសន្យា​របស់​គម្រោង​របស់​យើង គឺ​រួមមាន​ទាំង​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សេវាកម្ម​បម្រើ​អតិថិជន​របស់​យើង​នៅ​គ្រប់​សាខា​ទូទាំងប្រទេស​។ យើង​ផ្តល់ជូន​នូវ​សេវាកម្ម​អតិថិជន​តាម​អតិថិជន​នីមួយៗ ដោយ​ប្រើប្រាស់​បី​ភាសា គឺ​ភាសា​ខ្មែរ អង់គ្លេស និង​ចិន​ក្នុង​គ្រប់​សាខា​ទាំងអស់​របស់​យើង​។ យើង​ក៏បាន​កែប្រែ​វេ​ប​សាយ​ផ្លូវការ កម្មវិធី​ទូរស័ព្ទ មជ្ឈមណ្ឌល​អេ​ឡិច​ត្រូ​និ​ច yes e-hubs ក៏ដូចជា​មជ្ឈមណ្ឌល yes hub របស់​យើង​ផងដែរ​។ សព្វថ្ងៃនេះ​យើង​មាន​មជ្ឈមណ្ឌល​ផ្តល់​សេវា​ផ្ទាល់​ចំនួន ២៧ កន្លែង​នៅ​ទូទាំងប្រទេស ហើយ​ចំនួន​នេះ​កំពុងតែ​កើន​ឡើងជា​លំដាប់​ផងដែរ​។ អ្វីដែល​ធ្វើ​ឲ្យ​យើង​ប្លែក​ខុសពី​គេ គឺ​វត្តមាន​ដ៏​យូរអង្វែង​និង​ការ​ចាក់ឫស​ដ៏​ជ្រាលជ្រៅ​នៅក្នុង​ប្រទេស​កម្ពុជា រួមទាំង​ក្រុមការងារ​របស់​យើង​ដែលមាន​ជំនាញ​វិជ្ជាជីវៈ​ខ្នាត​អន្តរជាតិ​ដែល​អាច​ប្រជែង​ជាមួយ​ក្រុមហ៊ុន​ទូរគមនាគមន៍​ផ្សេងទៀត​នៅក្នុង​វិស័យនេះ​។ យើង​ពិតជា​ពេញចិត្ត​និង​បេ​ជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ហើយ​និយាយថា «​បាទ / ចាស​» ក្នុងការ​ផ្តល់ជូន​នូវ​សេវាកម្ម 4G ដ៏​ល្អ​បំផុត​នៅ​ទូទាំងប្រទេស​ជូន​អតិថិជន​ទាំងអស់​»​។​

yes seatel ទើបតែ​បានចាប់ផ្តើម​ការផ្តល់ជូន​នូវ​ប្រូ​ម៉ូ​សិន​ពិសេស​ថ្មី​ដែល​ផ្តល់ជូន​ការមើល YouTube អត់​គិតថ្លៃ​សម្រាប់​រយៈពេល ៧ ថ្ងៃ ទៅកាន់​អតិថិជន​ថ្មី​ទាំងអស់​។ យើង​ក៏មាន​គម្រោង​ប្រកាស​អំពី​កម្មវិធី​ដៃគូ​ជា​ផ្លូវការ​ជាមួយ YouTube និង​ហ្គូ​ហ្គ​ល​ផងដែរ​នៅ​កំឡុងពេល​ពីរ​សប្តាហ៍​ខាងមុខនេះ​។​

​លោក​បាន​គូសបញ្ជាក់ថា​៖« គម្រោង​យេ​ស​ស៊ី​តែ​ល​នេះ គឺ 4G សុទ្ធ​១០០​ភាគរយ​ទោះ​ទៅដល់​ទីណា​ក៏ដោយ​មិន​លោត​ទៅ​3G ឬ ២G​ទេ ហើយ​ល្បឿន​លឿន មើល​យូ​ធូប វីដេអូ មិន​ទាក់​។​យើង​ចង់​ផ្លាស់ប្តូរ​ពី​ការ​ខ​ល​តែ​តាម​ទូរស័ព្ទ មកជា​ការប្រើ​អ៊ី​ន​ធើ​ណិ​ត​ដើម្បី​ទំនាក់ទំនង​គ្នា​»​។​

​ទាក់ទង​នឹង​ប្រវត្តិ​ក្រុមហ៊ុន លោក​បាន​ជម្រាប​ផងដែរ​ថា​ក្រុមហ៊ុន South East Asia Telecom Group Ltd (seatel) ត្រូវបាន​បង្កើតឡើង​នៅ​ប្រទេស​សិង្ហ​បុរី​ក្នុង​ឆ្នាំ​២០១៤​។ យើង​គឺជា​អ្នកផ្តល់​សេវាកម្ម​ឌីជីថល​ដំបូង​និង​តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា​។ គម្រោង yes seatel របស់​យើង​បាន​សន្យាថា​នឹង​ផ្តល់នូវ​ប្រព័ន្ធ 4G ដ៏​ល្អ​បំផុត​នៅ​ទូទាំងប្រទេស​។​យើង​មាន​សេវា 4G VoLTE​ដែល​គ្រប់​ដណ្តប់​ប្រជាជន​ចំនួន​៨៥%​នៅ​គ្រប់​២៥​ខេត្ត​ក្រុង​។ ក្រុមការងារ​របស់​យើង​មាន​អ្នកជំនាញ​ក្នុងស្រុក​និង​អន្តរជាតិ​ជាង ១,០០០ នាក់​ដែល​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​បម្រើ​អតិថិជន​ក្នុង​បី​ភាសា​គឺ​ភាសា​ខ្មែរ​អង់គ្លេស និង​ចិន តាមរយៈ​វេ​ប​សាយ ទូរស័ព្ទដៃ ការហៅ​ទូរស័ព្ទ​លើ​តុ ក៏ដូចជា ការបម្រើ​អតិថិជន​ដោយផ្ទាល់​ក្នុង​មជ្ឈមណ្ឌល yes hub ចំនួន ២៧ កន្លែង​នៅ​ទូទាំងប្រទេស​ផងដែរ​៕ ល​