យោធភូមិ​ភាគី​៥, កងពល​លេខ​៥១: “​ប្តេជ្ញា​ការពារ​អ្នកបោះឆ្នោត និង​ការបោះឆ្នោត​”

1608
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: យោធ​ធ​ភូមិ​ភាគី​៥, កងពល​លេខ​៥១ ក៏​ដូច​កងឯកភាព​ផ្សេងទៀត​ចំណុះ​យោធភូមិភាគ​នេះ បាង​និង​កំពុង​ហ្វឹកហាត់ ឬ​រៀបចំខ្លួន​ត្រៀម​ប្រារព្ធ​ខួប​លើក​ទី​៣០​ឆ្នាំ នៃ​ការបង្កើត​អង្គភាព​របស់ខ្លួន និង​ក៏​ចំ​ថ្ងៃ​ខួប​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ផងដែរ គឺ​ថ្ងៃទី​២៨​មិថុនា​។ ប៉ុន្តែ​អង្គភាព​ទាំងនោះ ទើប​មាន​អាយុ​៣០​ឆ្នាំ (​ថ្ងៃទី​២៨​មិថុនា​១៩៨៨ – ២៨​មិថុនា​២០១៨)​។​

​ក្នុង​បណ្តាញ​សង្គម​ដែល​យោធភូមិភាគ​ទី​៥ (​បាត់ដំបង​), កងពលតូច​ថ្មើរជើង​លេខ​៥១ កងពលតូច​ថ្មើរជើង​លេខ​៥២… បានបញ្ជាក់​ថ្ងៃទី​២១​មិថុនា​ថា ការយកចិត្តទុកដាក់​ពិនិត្យ​វាយតម្លៃ របស់​ក្រុមការងារ​កងពល ក៏ដូចជា​យោធភូមិភាគ មាន​សេចក្តីសោមនស្ស​រីករាយ​ក្រៃលែង ដោយមាន​ការយកចិត្ត​ទុកដាក់ ពី​ថ្នាក់ដឹកនាំ​យោធភូមិភាគ កងពល​គ្រប់​លំដាប់ថ្នាក់ ធ្វើអោយ​បេសកកម្ម​ហ្វឹកហាត់​ត្រៀម​ដើរ​ព្យុះ​ហយា​ត្រា គម្រប់​ខួប​៣០​ឆ្នាំ បង្កើត​យោធភូមិភាគ​ទី​៥ កងពល​លេខ​៥១, លេខ​៥២ កាន់តែ​មា​នស​ន្ទ​ស្ស​ល្អ​ឡើងជា​លំដាប់​។ ពោល គឺ​កងទ័ព​ត្រូវតែមាន​វិន័យ មានការ​តស៊ូ​អត​ធ្មត់ មាន​សេចក្តីថ្លៃថ្នូរ​។​

​ថ្ងៃនេះ​ការអនុវត្តន៍​លំ​ហាត់​នេះ ទទួលបាន​លទ្ធផល​ល្អ ដំណើរ​ដើរ​មាន​របៀប​ល្អ បោះជំហាន​ទៅមុខ​ធ្ងន់ៗ​តាម​ចង្វាក់ភ្លេង​បានល្អ មាន​ភាពស្វាហាប់ សរ​បញ្ជាក់ ភាពល្អ​ឥតខ្ចោះ​នៅ​ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ​២០១៨ ខាងមុខ ដើម្បី​លើ​ត​ម្កើ​ន មុខមាត់​ជូន​អង្គភាព និង​យោធភូមិភាគ​ទី​៥​។ ម្យ៉ាង កន្លងមក​ក៏បាន​ទទួល​ការកោតសរសើរ ពី​លោក​មេបញ្ជាការរង​កង​ទ័ពជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​៥ និង​ថ្នាក់ដឹកនាំ យោធភូមិភាគ​ទី​៥ ហើយ​ដែរ ។​

​នាយ​យោធា មេបញ្ជាការ​យោធា​ទាំង​នោះបាន​ប្តេជ្ញា​ខិតខំ​ក្នុងការ​អនុវត្ត​បទបញ្ជា​តាម​ឋានានុក្រម ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​ថ្វាយ​ព្រះមហាក្សត្រ ជូន​ចំពោះ​រាជរដ្ឋាភិបាល ជូន​ជាតិ​មាតុភូមិ ទឹកដី​និង​ប្រជាពលរដ្ឋ​។ ហើយ​ចំពោះមុខ​នេះ : “​កងទ័ព​… សូម​ប្តេជ្ញា​ការពារ​អ្នកបោះឆ្នោត និង​ការបោះឆ្នោត នា​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨ ខាងមុខ​អោយបាន​ដាច់ខាតៗ​”៕