យោធា​កូរ៉េខាងត្បូង​និយាយថា យន្តហោះ​ប្រយុទ្ធ​ធ្លាក់​នៅ​លើ​ភ្នំ​

888
ចែករម្លែក

​កងកម្លាំង​ទ័ពអាកាស​កូរ៉េខាងត្បូង​បាន​និយាយថា យន្តហោះ​មួយ​ក្នុងចំណោម​យន្តហោះ​ប្រយុទ្ធ​F-15K​របស់​ខ្លួន​បាន​ធ្លាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​មេសា​នៅ​លើ​ភ្នំ​មួយ​​នៅ​ភាគខាងត្បូង​ប្រទេស​។​

​គេ​មិន​ទាន់​ដឹង​ច្បាស់​ភ្លាមៗ​ថា​អ្វី​ជា​មូលហេតុ​នាំអោយ​យន្តហោះ​ធ្លាក់ ឬក៏​ថា​តើ​អាកាសយានិក​បាន​លោត​ចេញ​ដោយ​សុវត្ថិភាព​ដែរ​ឬ​អត់ តែ​កងកម្លាំង​ទ័ព​អាកាស​​បាន​និយាយថា​ទាហាន​និង​បុគ្គលិក​ជួយសង្គ្រោះ​កំពុង​ស្វែងរក​អាកាសយានិក​ដែល​បាន​ហោះ​ត្រឡប់​មក​កាន់​មូលដ្ឋាន​របស់​គេ​វិញ​នៅ​ទីក្រុង​ដេ​ហ្គូ​បន្ទាប់​ពី​បេសក​​កម្ម​មួយ​៕

​រូប​ឯកសារ​បង្ហាញ​យន្តហោះ​F-15K ទម្លាក់​គ្រាប់​ក្នុងពេល​ហ្វឹកហាត់​រួមគ្នា​ជាមួយ​យោធា​អាមេរិក​