យោធា​មួក​ខៀវ​កម្ពុជា​បួនរូប​ទទួល​បានការ​វាយតម្លៃ​ខ្ពស់​កម្រិត​សមត្ថភាព​ការងារ​ពី អ​.​ស .​ប​

714
ចែករម្លែក
  • 163
    Shares

ដោយៈ​យោធិន​/​ភ្នំពេញៈ​ឆ្លងតាម​រយៈ​ស្នាដៃ​សកម្មភាព​ការងារ​រយៈពេល​កន្លង​ទៅក្នុង​តំបន់​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​)​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​(MINUSCA)​។​យោធា​មួក​ខៀវ​កម្ពុជា​ចំនួន​បួនរូប​ទទួល​បានការ​លើកសរសើរ​និង​វាយតម្លៃ​ខ្ពស់​ពី​មន្ត្រីជាន់ខ្ពស់​អ​.​ស​.​ប​ដែលជា​សក្ខីភាព​បញ្ជាក់​នូវ​កម្រិត​សមត្ថភាព​របស់​កងយោធពល​ខេមរភូមិន្ទ​។​ក្នុងការ​រួមចំណែក​ជាមួយ​កង​យោធា​ពហុ​សាសន៍​ស្វែងរក​និង​ការពារ​សន្តិភាព​ជូន​ដល់​មនុស្សជាតិ​លើ​សកលលោក​។​

​តាមរយៈ​ឯកសារ​ផ្តល់​ដោយ​បេសកជន​កម្ពុជា​ប្រចាំ​នៅ​អ​.​ស​.​ប​បានបង្ហាញ​ឱ្យដឹងថាៈ​លោក​វរសេនីយ៍ឯក Human Chohan ជា​ប្រធាន​ផ្នែក Force Generation Service នៃ​នាយកដ្ឋាន​រក្សា​សន្តិភាព​( DPKO) អង្គការសហប្រជាជាតិ បាន​វាយតម្លៃ​លើ​ការបំពេញ​ការងារ​ក្នុង​បេសកកម្ម​ក្នុង​តំបន់ MINUSCA ។

​នៅ​សាធារណៈរដ្ឋ​អាហ្វ្រិក​កណ្តាល របស់​នាយទាហាន​កម្ពុ​ជា ៤​រូប​រួមមានៈ លោក​វរសេនីយឯក សំ សឿន​, លោក​វរសេនីយ៍ត្រី ញ៉េ បញ្ញា​, លោក​វរសេនីយ៍ត្រី ភួង សុភា​រៈ និង​លោក​វរសេនីយ៍ត្រី ចេនឡា រដ្ឋា​មាន​ស្នាដៃ​ឆ្នើម​លើសពី​ការរំពឹងទុក (exceeds expectations)​។ នេះ​បើ​យោងតាម​របាយការណ៍​វាយតម្លៃ របស់លោក​វរសេនីយ៍ឯក Human Chohan ចេញផ្សាយ​នៅ​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ​។​

​ជាមួយគ្នានេះដែរ​លោក​ឧ​ត្ត​ម​សេនីយ៍​BALLAKEITA​មេបញ្ជាការ​ប្រចាំ​បេសកកម្ម​MINUSCA​បាន​បញ្ជាក់ថា​នាយទាហាន​មួក​ខៀវ​កម្ពុជា​ទាំង​បួនរូប​ខាងលើនេះ​ពិត​មាន​ស្នាដៃ​ដ៏​ធំធេង​និង​ដឹកនាំ​ការងារ​បាន​យ៉ាង​ល្អ​ដោយបាន​អនុវត្ត​ទៅតាម​ច្បាប់​របស់​អង្គការសហប្រជាជាតិ​និង​បានបង្ហាញ​ពី​សេចក្តីស្រលាញ់​ទៅ​ប្រជាជន​អាហ្វ្រិក កណ្តាល​ផងដែរ​។​

​ការផ្តល់​ការលើកសរសើរ​ពី​សំណាក់​មន្ត្រីជាន់ខ្ពស់​រប​ស់​អ​.​ស​.​ប​នេះ​បាន​និង​កាន់តែ​បញ្ជាក់​ឱ្យឃើញថា​នេះ​ជា​កុលបុត្រ​ឆ្នើម​របស់​កម្ពុជា​ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន​នាយករដ្ឋមន្ត្រី​។​

​ដឹកនាំ​ប្រទេស​កម្ពុជា​ឱ្យមាន​សន្តិភាព​ពេញលេញ​នៅ​ទូទាំងប្រទេស​និង​បង្កើតបាន​នូវ​ធនធានមនុស្ស​ដ៏​ល្អៗ​បញ្ជូនទៅ​ចូលរួម​បំពេញបេសកកម្ម​អង្គការសហប្រជាជាតិ​។ សម្តេច​តេ​ជោ​មាន​ប្រសា​ន៍​រួចហើយ​ថា​កម្ពុជា​នឹង​បន្ត​បញ្ជូន​កងកម្លាំង​មួក​ខៀវ​ទៅក្នុង​បេសកកម្ម​អង្គការសហប្រជាជាតិ​ជា​បន្តបន្ទាប់​។​

​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តែង​បាន​ថ្លែងថាៈ​កម្ពុជា​ពិត​ជាមាន​ឆន្ទៈ​ពេញលេញ​បន្ត ចូលរួម​ឲ្យ​កាន់តែ​សម្រេច​ថែមទៀត លើ​បេសកកម្ម នៃ​ការថែរក្សា​សន្តិភាព​របស់ អង្គការសហប្រជាជាតិ​ដែលថា​តើ​ប្រទេស​ណា​ទៀត​ត្រូវការ​កងទ័ព​មួក​ខៀវ​របស់​កម្ពុជា​ក្នុងការ​ចូលរួម​បំពេញបេសកកម្ម​មនុស្ស​ធម៌ ក្រោម ឆ័​ត្រ​អង្គការសហប្រជាជាតិ​។

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​តែង​បានបញ្ជាក់​ពី​គោលជំហរ​របស់​កម្ពុជា​ថាៈ​កម្ពុជា​ពិតជា​មាន​ឆន្ទៈ​ពិតប្រាកដ ក្នុង​ការជួយ​ដល់ អង្គការសហប្រជាជាតិ ពិសេស​វត្តមាន​កងទ័ព​មួក​ខៀវ​កម្ពុជា ដែល​ពោរពេញ​ទៅដោយ​វិន័យ​និង​មាន​សមត្ថភាព​ពេញលេញ​ក្នុង​សកម្មភាព​មនុស្សធម៌​និង​ថែរក្សា​សន្តិភាព របស់​អង្គការសហប្រជាជាតិ​៕S/

ចំណងជើង​រូបៈ​នាយទាហាន​មួក​ខៀវ​កម្ពុជា​ទទួល​ការលើកសរសើរ​ពី​មន្ត្រីជាន់ខ្ពស់ របស់ អង្គការសហប្រជាជាតិ​។​