យោធា​ម្នាក់​បាញ់​១​គ្រាប់​ការពារ​ខ្លួន ពេល​ត្រូវ​បុរស​ម្នាក់​យក​ដុំថ្ម​គប់​និង​កា​បិត​កាប់​ឡាន​របស់គាត់​

712

ដោយ​: អង្គរតូច / សៀមរាប​: យោធា​ម្នាក់​បានសម្រេច​ដក​កាំភ្លើង​បាញ់​ឡើងលើ​មេឃ​១​គ្រាប់ បន្ទាប់ពី​ជន​ម្នាក់ទៀត​ជិះ​ម៉ូតូ​ច្រាសទិស​ទៅ​ប៉ះ​ឡាន​ហើយ យក​ដុំថ្ម​និង​កាំបិត​គប់​និង​កាប់​ឡាន​របស់គាត់​។ ហេតុការណ៍​កើតឡើង​នៅវេលា​ម៉ោង ១១​និង​៣០​នាទី យប់​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​ផ្សារលើ​ធំថ្មី លើ​ដង​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​ភូមិ​ដក​ពោធិ៍ ស​ង្លា​ត់​ស្លក្រាម ក្រុង​សៀមរាប​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​អាវុធហត្ថ​ឃាត់ខ្លួន​យកទៅ​កាន់​ទីបញ្ជាការ​។​

​សមត្ថកិច្ច​ក្នុង​ហេតុការណ៍​បាន​ឲ្យ​ដឹងថា ករណី​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​នេះ បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ហឿ​ម ម៉ា​នី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ដឹក​បាយ​ជ្រូក រស់នៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​/​ខេត្តសៀមរាប​។ ជននេះ​បាន​យក​ដុំថ្ម និង​កាំបិទ​វាយ​រថយន្ត​ម៉ាក​សឺ​ដេ​ស ពាក់​ស្លាក​លេខ បាត់ដំបង 2A 8572 របស់​ជនរងគ្រោះ​ឈ្មោះ ប៊ូ វ៉ា​ល័យ ភេទ​ប្រុស អាយុ​៧០​ឆ្នាំ មុខរបរ​យោធា រស់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​/​ខេត្តសៀមរាប បណ្ដាល​ឲ្យ​ខូចខាត​។ ខណៈនោះ ត្រូវបាន​ជនរងគ្រោះ​ដក​កាំភ្លើង​បាញ់​ឡើងលើ​១​គ្រាប់ ដើម្បី​ការពារ​ខ្លួន ដោយ​អាវុធ​ម៉ាក K54 លេខ​2628​។

​ប្រភព​បញ្ជាក់ថា មូលហេតុ ជនសង្ស័យ​ជិះ​ម៉ូតូ​បញ្ច្រាសទិស​ប៉ះ​រថយន្ត ទើប​បង្កបញ្ហា​នេះ​។ ជនសង្ស័យ រួមទាំង វត្ថុតាង​បញ្ជូនទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​អាវុធហត្ថ ឯ​ជនរងគ្រោះ​កំពុង​ចូលទៅ​បំភ្លឺ​៕ ល​

ជនបង្កពេលត្រូវសមត្ថកិច្ចឃាត់ខ្លួន