យោធា​រុស្សី ហាត់​សម​សម្រាប់​ក្បួន​ព្យុះ​ហយា​ត្រា​អបអរ​ខួប​ជ័យជម្នះ​លើក​ទី​៧៣

1084
ចែករម្លែក

​រូបភាព​ដ៏​ស្រស់ស្អាត​គួរឱ្យភ្ញាក់ផ្អើល​ទាំងនេះ បង្ហាញ​ពី​សកម្មភាព​យុទ្ធ​នារី និង​យុទ្ធ​បុរស​រុស្ស៊ី ហាត់​សម​សម្រាប់​ក្បួន​ព្យុះ​ហយា​ត្រា​អបអរ​ថ្ងៃជ័យ​ជម្នះ​។​

​ពិធីបុណ្យ​ប្រចាំឆ្នាំ​ដែល​រៀបចំឡើង​នៅ​ប្រទេស​រុស្ស៊ី និង​បណ្តា​ប្រទេស​អតីត​សហភាពសូវៀត នៅ​ថ្ងៃទី​៩ ខែឧសភា ខាងមុខនេះ​នឹង​ប្រារព្ធ​ខួប​លើក ទី​៧៣ នៃ​ការបរាជ័យ​របស់​ពួក​ណា ហ្ស៊ី​អាល្លឺម៉ង់ ក្នុង​សង្គ្រាមលោកលើកទី​២ ដែល​គេ​ស្គាល់​ថា​សង្គ្រាម​ស្នេហា​ជាតិ ដ៏​អស្ចារ្យ​នៅក្នុង​ប្រទេស​រុស្ស៊ី​។​

​យន្តហោះ​ចម្បាំង ឧទ្ធម្ភាគចក្រ រថក្រោះ និង​កាំភ្លើង​ធំ​ធ្វើដំណើរ​ឆ្លងកាត់ ទីលាន​ក្រហម (Red Square) ក្នុង​ក្រុង​មូ​ស្គូ និង​ទីលាន Palace Square ក្នុង​ទីក្រុង​សេន ភី​ត​ធ័​រ​ស្បឺ​ក (St. Petersburg) សម្រាប់​ថ្ងៃបុណ្យ​ជាតិ​ដ៏​សំខាន់បំផុត​របស់​ប្រទេស​នេះ​។

​ហើយ​សម្រាប់​រយៈពេល​មួយ​សប្តាហ៍​ចុងក្រោយ​នេះ កងកម្លាំងប្រដាប់អាវុធ​របស់​ប្រទេស​នេះ បានធ្វើ​ការហាត់​សម​យ៉ាង​តឹងរ៉ឹង​ដើម្បី​ត្រៀម​សម្រាប់​ការបង្ហាញ​មនសិការ​ស្នេហា​ជាតិ និង​បង្អួត​សាច់ដុំ​យោធា​ដែល​គេ​ទន្ទឹងរង់ចាំ​យ៉ាង​អន្ទះសា​នេះ​៕ ប្រែ​សម្រួល​: ខុម