យោធា​រុស្ស៊ី​ណែនាំ​ប្រព័ន្ធ​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ​ថ្មី Sonsa

668
ចែករម្លែក

​យោងតាម​ប្រភពព័ត៌មាន​នៅក្នុង​ក្រុមហ៊ុន Vysokotochnye Kompleksy ដែលជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​សាជីវកម្ម​រដ្ឋ Rostec បានឱ្យដឹងថា ក្រសួងការពារជាតិ​រុស្ស៊ី​នឹងដាក់​ឱ្យប្រើ​ប្រាស់​ប្រព័ន្ធ​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ​ថ្មី​របស់ខ្លួន​ហៅថា “Sosna”​។​

​ប្រភព​នេះ​និយាយថា “​ការធ្វើ​តេស្ត​ប្រព័ន្ធ​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ Strela-10ML (​ហៅថា ប្រព័ន្ធ​មី​ស៊ី​ល Sosna នៅពេល​ផលិត​សម្រាប់​នាំចេញ​) ត្រូវបាន​បញ្ចប់​ដោយ​ជោគជ័យ​កាលពី​ខែឧសភា​ឆ្នាំ ២០១៩​។ ក្រសួងការពារជាតិ​រុស្ស៊ី​បានសម្រេច​ចិត្ត​ណែនាំ​ប្រព័ន្ធ​នេះ​ទៅក្នុង​សេវាកម្ម​។ ការដឹកជញ្ជូន​ម៉ាស៊ីន​នេះ​គ្រោង​ធ្វើ​នៅ​ឆ្នាំ ២០២២”​។​

​ប្រព័ន្ធ​មី​ស៊ី​ល Sosna ត្រូវបាន​បង្កើតឡើង​ដើម្បី​ការពារ​កងទ័ព​ពី​ការវាយប្រហារ​ដោយ​យន្តហោះ​ចម្បាំង​និង​ការ​ស៊ើបការណ៍​ពីលើ​អាកាស​។​

​ប្រព័ន្ធ​នេះ​មាន​សមត្ថភាព​ដំណើរការ​នៅ​គ្រប់ពេលវេលា​មិន​ថា​ថ្ងៃ​ឬ​យប់ និង​គ្រប់​លក្ខខណ្ឌ​នៃ​អាកាសធាតុ ជាពិសេស​អាកាសធាតុ​ពិបាក​មើលឃើញ​។ គោលដៅ​អាច​ត្រូវបាន​កំណត់ដោយ​ដៃ​និង​ដោយ​ស្វ័យប្រវត្តិ​។​

​ប្រព័ន្ធ​នេះ​គឺ​បំពាក់​មី​ស៊ី​លប​ញ្ជា​ទិស Sosna-R ចំនួន ១២ គ្រាប់ ដែល​អាច​បាញ់​គោលដៅ​នៅ​ចម្ងាយ ១០ គីឡូម៉ែត្រ​និង​នៅ​កម្ពស់ ៥ គីឡូម៉ែត្រ​។​

​កំណែ​ថ្មី​នៃ​ប្រព័ន្ធ​មី​ស៊ី​ល​នេះ​នឹងត្រូវ​បានបង្ហាញ​នៅក្នុង​វេទិកា​កងទ័ព​នាពេលខាងមុខ ដែល​ធ្វើឡើង​ពីថ្ងៃ​ទី ២៥ ដល់ ៣០ មិថុនា​នៅ​មូលដ្ឋាន​ទ័ពអាកាស​គូ​ប៊ី​ន​កា នៅក្រៅ​ក្រុង​មូ​ស្គូ​៕ ដោយ៖ កញ្ញាដាលីស

រុស្ស៊ី​ណែនាំ​ប្រព័ន្ធ​ប្រឆាំង​យន្តហោះ​ថ្មី​របស់ខ្លួន​ហៅថា Sosna