យោធា​អាមេរិក​ដ៏​ច្រើន​មិន​ធ្លាប់មាន​ពីមុនមក កំពុងចូលរួម​សមយុទ្ធ​ពស់វែក​មាស​នៅ​ថៃ​ឆ្នាំនេះ​

489

​កងកម្លាំង​អាមេរិក​ដ៏​ធំ​បំផុត​មិន​ធ្លាប់​ឃើញ​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ​បាន​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​ក្នុងប្រទេស​ថៃ​កាលពី​ថ្ងៃ​អង្គារ ទី​១៣ កុម្ភៈ បើទោះបី​ជាមាន​ភាពចម្រូងចម្រាស់​ជុំវិញ​ការដែល​របប​យោធា​ថៃ​អញ្ជើញ​យោធា​មី​យ៉ាន់​ម៉ា ដែល​គេ​ចោទប្រកាន់ថា​បោសសម្អាត​ជនជាតិភាគតិច​មកចូលរួមជាអ្នកសង្កេតការណ៍ក៏ដោយ​។​

​សហរដ្ឋអាមេរិក​បាន​កាត់បន្ថយ​ការចូលរួម​នៅក្នុង​សមយុទ្ធ​ពស់វែក​មាស (Cobra Gold) ដែលជា​សមយុទ្ធ​យោធា​ពហុភាគី​ធំជាងគេ​នៅ​អាស៊ី បន្ទាប់ពី​រដ្ឋប្រហារ​ឆ្នាំ ២០១៤ នៅ​ប្រទេស​ថៃ​។ ប៉ុន្តែ​ទំនាក់ទំនង​រវាង​រប​ប​យោធា​ថៃ និង​សហរដ្ឋអាមេរិក បានល្អ​ប្រសើរ​ឡើងវិញ ក្រោម​ការដឹកនាំ​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។​

​វត្តមាន​របស់​ទាហាន​អាមេរិក ៦.៨០០ នាក់ ពោលគឺ​កើនឡើង​ជិត​២​ដង​ធៀប​នឹង​ឆ្នាំមុន គឺជា​ការបង្ហាញ​សាច់ដុំ​របស់​អាមេរិក​នៅ​ក្នុង​តំបន់​មួយ ដែល​ចិន​កំពុង​បង្ហាញ​ឥទ្ធិពល​កាន់តែខ្លាំង​ឡើង​។​

​សមយុទ្ធ​ពស់វែក​មាស​ត្រូវបានធ្វើ​ឡើង​អស់​ជាង ៣ ទសវត្សរ៍​មកហើយ​។ សមយុទ្ធ​ពស់វែក​មាស​ឆ្នាំនេះ​នឹងត្រូវ​បាន​ចូលរួម​ដោយ​ទាហាន​ចំនួន ១១.០៧៥ នាក់​មកពី ២៩ ប្រទេស​៕ ដោយ៖ កញ្ញាដាលីស

ទាហាន​អាមេរិក ៦.៨០០ នាក់​ចូលរួម​សមយុទ្ធ​ពស់វែក​មាស​ក្នុង​ឆ្នាំ ២០១៨ នៅ​ថៃ