យោធិន​ពិការ​អតីតយុទ្ធជន​ពលរដ្ឋ​ក្នុង​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧​ទទួល​ការយកចិត្តទុកដាក់​ពី TYDA

461
ចែករម្លែក
  • 14
    Shares

ភ្នំពេញៈ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២.០០០​នាក់​បានទទួល​ការយកចិត្តទុកដាក់​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ពី​សំណាក់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA)​ដែល​សកម្មភាព​មនុស្ស​ធម៌​ដឹកនាំ​ដោយ​លោកស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម រួម​នឹង​ក្រុម​រងារ​កម្លាំង​ស្ម័គ្រចិត្ត​មនុស្សធម៌ អាជ្ញាធរ យុវជន យោធិន​ពិការ និង​គ្រួសារ ព្រមទាំង​ប្រពល​រដ្ឋ​ជាង​២.០០០​នាក់​។

​លោកស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន បាន​យកចិត្តទុកដាក់​ចំពោះ​យោធិន​ពិការ យោធិន​ចូលនិវត្តន៍ និង​គ្រួសារ ព្រមទាំង​ប្រជាពលរដ្ឋ ក្នុង​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧ តេ​ជោ​ភ្នំ​ឆ័​ត្រ​។

​តាមរយៈ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​ឧបត្ថម្ភ​សម្ភារៈ​ថវិកា​ការយក​ទុកដាក់​លើក​កំពស់​សុខមាលភាព​និង​គោល​របប​ផ្សេងៗ​ចំពោះ​ពួកគាត់​ដែល​បាន​លះបង់​អ្វី​គ្រប់យ៉ាង​ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី​និង​ស្វែងរក​សុខសន្តិភាព​ជូន​ជាតិ​មាតុភូមិ​មកដល់​សព្វថ្ងៃនេះ​។​

​លោកស្រី​បាន​បន្តថា​កងទ័ព​សម័យ​នេះ​សំណាង​ជាង​កងទ័ព​ជំនាន់​មុន​ព្រោះ​បានរស់នៅ​ក្នុង​សុខសន្តិភាព​ដែល​កងទ័ព​ជាង​មុន​បាន​ខិតខំ​លះបង់​ស្វែងរក​សុខសន្តិភាព​បន្សល់ទុក​ដល់​សព្វថ្ងៃ​។

លោក​លី​សារី​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន បាន​យកចិត្តទុកដាក់​ចំពោះ​យោធិន យោធិន​ពិការ អតីតយុទ្ធជន និង​គ្រួសារ​យោធិន ព្រមទាំង​ប្រជាពលរដ្ឋ​ក្នុង​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧ តេ​ជោ​ភ្នំ​ឆ័​ត្រ​

ការឧបត្ថម្ភ សម្ភារៈ ថវិកា ការសាងសង់​ផ្ទះ អណ្តូងទឹក ការយក​ទុកដាក់​លើក​កំពស់​សុខមាលភាព និង​គោល​របប​ផ្សេងៗ​ជាច្រើន​ទៀត​។ លោក​អភិបាលរង​ខេត្ត​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA)​និង​ផ្នែក​ដែល​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ចូលរួមចំណែក​ក្នុង​សកម្មភាព​មនុស្សធម៌​ច​ក្នុង​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧ តេ​ជោ​ភ្នំ​ឆ័​ត្រ​។

​សូមបញ្ជាក់ថា​នៅ​ថ្ងៃទី​១០​ខែមីនា​ឆ្នាំ​២០១៩​នេះ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA)​បាន​ចុះ​ពិនិត្យ​ព្យាបាល​យោធិន យោធិន​ពិការ អតីតយុទ្ធជន និង​គ្រួសារ​យោធិន ព្រមទាំង​ប្រជាពលរដ្ឋ ក្នុង​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧ តេ​ជោ​ភ្នំ​ឆ័​ត្រ​បាន​ចំនួន​២២៨៦​នាក់​នឹង​បញ្ជូនមក​ព្យាបាល​បន្ត​ចំនួន​៣៥​នាក់ ក្រោម​ការឧបត្ថម្ភ​ដ៏​ថ្លៃថ្លា​របស់​
​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន ៕S/​