យ៉ាងតិចណាស់​២​នាក់​ស្លាប់ ស្របពេល​ខ្យល់ព្យុះ​ណូ​រូ មក​ជិត​កោះធំ​របស់​ជប៉ុន​

1086
ចែករម្លែក

​ខ្យល់ព្យុះ​ណូ​រូ (Noru) ដែល​ថមថយ​កម្លាំង បាន​បក់បោក​មកកាន់​កោះធំៗ​ជាច្រើន​របស់​ជប៉ុន កាលពី​ថ្ងៃអាទិត្យ​ទី​៦​សីហា​
​ដោយបាន​បណ្តាលឱ្យ​មនុស្ស​២​នាក់​ស្លាប់ និង ៩​នាក់​រងរបួស ព្រមទាំង នាំឱ្យមាន​ការប្រកាស​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​ជម្លៀស​មនុស្ស​រាប់រយ​ពាន់​នាក់​។​

​ប្រជុំ​កោះ​អា​ម៉ា​មី នៅ​ភាគខាងត្បូង​នៃ​កោះធំ​ឃ្យូស៊ូ ភាគ​និរតី​នៃ​ប្រ​ទស​ជប៉ុន​នេះ មាន​ភ្លៀង​និង​ខ្យល់​ខ្លាំង​កាលពី​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ ដោយ​បណ្តាលឱ្យ​ខូចខាត យ៉ាងហោចណាស់​ផ្លូវ​មួយ​និង​បង្កឱ្យមាន​បំណាក់​ដី​។​

​ការព្រមាន​អំពី​ការជម្លៀស​មនុស្ស​ចេញ ត្រូវបានធ្វើ​ដើម្បី​ជម្លៀស​មនុស្ស​យ៉ាងតិចណាស់​ចំនួន​២១.០០០០​នាក់ ដែល​រស់នៅ​ជិត​កោះ​ឃ្យូស៊ូ ។ មនុស្ស​មួយចំនួន​នៅ​ទីក្រុង​កា​ហ្គោ​ស៊ី​ម៉ា ដែល​ស្ថិតនៅ​តំបន់​ភាគខាងត្បូង​នៃ​កោះ​នេះ ត្រូវបាន​ជ​ម្លៀ​ចេញ​។ នេះ​បើ​យោងតាម​ក្រសួង​គ្រប់គ្រង​អគ្គិភ័យ​និង​មហន្តរាយ​ជប៉ុន​៕ ដោយ៖ សុខា

ខ្យល់ព្យុះ ណូ​រូ ត្រូវបាន​គេ​មើលឃើញ​ពី​ស្ថានីយ​អវកាស​អន្តរជាតិ​ពីលើ​សមុទ្រ​ប៉ាស៊ីហ្វិក​កាលពី​ថ្ងៃទី​១​ខែសីហា​ឆ្នាំ​២០១៧
#