យ៉ាងតិច​ក្នុង​មួយថ្ងៃ​៥.០០០​នាក់​ឈរ​ឬ​ជាន់​ដើមឈើ​ធំៗ​ក្នុង​ប្រាសាទតាព្រហ្ម​ជំរុញ​ឲ្យ​អ្នកជំនាញ​ខ្មែរ​និង​បរទេស​ជួយសង្គ្រោះ​រុក្ខជាតិ​

618

(​ភ្នំពេញ​)៖​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​និង​អ្នកជំនាញ​ឥណ្ឌា​បានរួម​គ្នា​រក​ដំណោះស្រាយ​ដើម្បី​ការពារ​ដើមឈើ​ធំៗ​និង​មាន​អាយុ​រាប់រយឆ្នាំ​នៅក្នុង​បរិវេណ​ប្រាសាទតាព្រហ្ម​បន្ទាប់ពី​រុក្ខជាតិ​ទទួល​ការទាក់ទាញ​ខ្លាំង​ពី​ភ្ញៀវ​ទេសចរណ៍​ដែល​ឈរ​ថត​យក​រូបភាព​ដ៏​វិសេសវិសាល​នេះ​។​

​អាជ្ញា​រធរ​ជាតិ​អប្សរា​បាន​អះអាង​នៅក្នុង​គេហទំព័រ​របស់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​២៧​ខែធ្នូ​ថា​ប្រាសាទតាព្រហ្ម​ត្រូវបាន​ភ្ញៀវទេសចរ​ជាទូទៅ​​ស្គាល់​ថា​ជា​ប្រាសាទ​ដែលមាន​ព្រៃឈើ​ធំៗ ព្រោះ​ប្រាសាទ​នេះ​ក្រៅ​មាន​ពី​មាន​ប្រាង្គ​ប្រាសាទ​ដ៏​ល្អឥតខ្ចោះ​ក៏មាន​ដើមឈើ​ធំៗ​មាន​អាយុ​​កាល​រាប់រយឆ្នាំ​ជាច្រើន​ដុះ​ព័ទ្ធព័ន្ធ​នៅលើ​តួ​ប្រាសាទ គួរឱ្យ​ចង់​ទស្សនា​និង​ផ្តិត​រូបភាព​ទុកជា​អនុស្សាវរីយ៍​។​ភាព​ទាក់ទាញ​នៃ​ប្រាសាទ​​និង​ដើមឈើ​បានធ្វើ​ឱ្យមាន​លំហូរ​ភ្ញៀវទេសចរ​មក​ទស្សនា​ប្រចាំថ្ងៃ​មិនតិចជាង​៥.០០០​នាក់​ដែល​អាច​បង្កឱ្យមាន​ហា​នី​ភ័យ​យ៉ាង​​ខ្លាំង​ដល់​ដើមឈើ​ក្នុង​ប្រាសាទ​តាមរយៈ​សកម្មភាព​ដើរ​ជាន់​ឬ​ឈរ​ថត​ជាដើម​។​

​ប្រភព​ដដែល​ប​ន្រ​ថា​ដើម្បី​បញ្ជៀ​សប​ញ្ហា​ប្រឈម​នេះ​កាល​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៧​ក្រុម​អ្នកជំនាញ​ព្រៃឈើ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ហង់ ពៅ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​ក្រុម​អ្នកជំនាញការ​ឥណ្ឌា​ប្រចាំការ​ក្នុង​ការដ្ឋាន​​ជួសជុល​ប្រាសាទតាព្រហ្ម បាន​ពិភាក្សា​រិះរក​វិធានការណ៍​ដោះស្រាយ ដើម្បី​រក្សា​ជីវិត​ដើមឈើ​ទាំងអស់នោះ​ឱ្យ​បន្តរ​ស់បាន​រាប់រយឆ្នាំ​ទៀត​។​

​លោក និ​ន ចាន់​សា​មៀន ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ បរិស្ថាន និង​ទេសភាព​វប្បធម៌ បានឱ្យដឹងថា នាពេល​ឆាប់ៗ​ខាងមុខនេះ ក្រុមការងារ​នឹង​រៀបចំ​ក្រាល​ក្តារ​នៅលើ​ដី និង​លើ​ឫស​ឈើ​ផ្ទាល់ ដើម្បី​កុំឱ្យ​ភ្ញៀវទេសចរ​ជាន់​លើ​នាំឱ្យ​ហាប់​ដី ប៉ះពាល់​ដល់​ឫស​នាំឱ្យ​ក្រិន មាន​ដំបៅ កើត​ជំងឺ អាច​ស្លាប់​បាន​។ ការ​ក្រាល​ក្តារ​នោះដែរ គឺមាន​ប្រហោង​តូចៗ អនុគ្រោះ​ដល់​ការលូតលាស់​និង​ការដកដង្ហើម​របស់​​ឫស​ឈើ​បាន ហើយក៏​ធានា​សុវត្ថិ ភាព​ដល់​ភ្ញៀវទេសចរ​ផងដែរ​៕​ដោយៈ​បញ្ញា​សាស្ត្រ​,​គូលែន​/sn