យ៉ាងតិច​១១​នាក់​ស្លាប់​និង​ជា​ច្រើន​នាក់​ទៀត​បាត់​ខ្លួន​ដោយ​ព្យុះ​នៅ​ជប៉ុន​

305
ចែករម្លែក

​យ៉ាងហោច​ណាស់​មនុស្ស​១១​នាក់​ត្រូវបាន​សម្លាប់ និង​១៥​នាក់​កំពុង​បាត់​ខ្លួន​ក្រោយ​ការវាយប្រហារ​ដោយ​ព្យុះ​ដ៏​ខ្លាំង​បំផុត​នៅ​ជប៉ុន​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ​ដែល​បាន​​ធ្វើអោយ​គាំង​ក្រុង​តូ​ក្យូ នេះ​បើ​តាម​ការអះអាង​របស់​ពួក​មន្ត្រី​កាលពី​ថ្ងៃអាទិត្យ​ទី​១៣​តុលា​។​

​មនុស្ស​ខ្លះ​បាន​ស្លាប់​ក្នុង​បំណាក់​ដី​និង​ខ្លះទៀត​ត្រូវបាន​ទឹកជំនន់​នាំយក​ទៅ​ក្នុងពេល​បើករ​ថយ​ន្ត​នៅពេល​ទន្លេ​បាក់​ច្រាំង​ក្រោយ​ការ​ធ្លាក់ភ្លៀង​ខ្លាំង​។​

​មនុស្ស​ជាង​១០០​នាក់​ត្រូវបាន​រាយការណ៍​ថា​រងរបួស នៅពេល​តំបន់​ជាច្រើន​ជួប​ការ​ធ្លាក់ភ្លៀង​ខ្លាំង​បំផុត​មិន​ដែល​ធ្លាប់​មាន​និង​ខ្យល់​ខ្លាំង​។​ក្នុងពេល​ជាមួយគ្នា ពួក​មន្ត្រី​បាន​​ប្រាប់​អ្នកស្រុក​អោយ​ប្រុងប្រយ័ត្ន ជាមួយនឹង​បទបញ្ជា​ជម្លៀស​មនុស្ស​នៅតែ​មាន​បន្ត​សំរាប់​មនុស្ស​ប្រមាណ​៥,៩​លាន​នាក់​នៅ​ទូទាំង​១៧​តំបន់​។​

​ព្យុះ​ទី​ហ្វុង ហា​ហ្គី​ប៊ីស បាន​ធ្វើដំណើរ​ចេញពី​កោះ​នេះ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​។​វា​នៅ​ឯនាយ​ឆ្នេរ​សាន់​រី​គូ នៅ​ម៉ោង​ជាង​៧​ព្រឹក​នេះ​។​

​អាគារ​ជាង​៤២០.០០០​នៅ​ទូទាំង​ប្រទេស បាន​ដាច់​ចរន្ត​អគ្គិសនី ដោយសារ​ព្យុះ​។​

​ពួក​អ្នក​រៀបចំ​ការប្រកួត​កីឡា​រូប៊ី ពិភពលោក បាន​លុបចោល​ការប្រកួត​នៅ​ថ្ងៃអាទិត្យ​រវាង​ក្រុម​ណា​មី​ប៊ី​និង កាណាដា នៅ​ក្រុង​កា​ម៉ា​យ​ស៊ី ចំ​ពេល​មាន​ការព្រួយបារម្ភ​អំពី​សុវត្ថិ​​ភាព​ក្រោយ​ការ​ធ្លាក់ភ្លៀង​ខ្លាំង​ដែល​បាន​បង្ក​ការ​ជន់​លិច​និង​ការបា​ក់ដី​នៅ​ជុំវិញ​ទីកន្លែង​ប្រកួត​នៅ​ជប៉ុន​ខាងជើង​។​

​យោធា​ជប៉ុន​លុបចោល​ការត្រួត​ព​លា​ហាន​ជើង​ទឹក​នៅ​ព្រឹក​ថ្ងៃអាទិត្យ​និង​បាន​បញ្ជូន​ឧទ្ធម្ភាគចក្រ​ទៅ​ជួយ​សង្គ្រោះ​មនុស្ស​ជាប់​នៅតាម​យ៉​ផ្ទះ​ដែល​កំពុង​បក់​កន្សែង​អោយគេ​ចាប់អារម្មណ៍​។​

​រូប​ពី​អាកាស​បង្ហាញ​រថយន្ត​ល្បឿន​លឿន​ទាំង​ជួរ លិច​ទឹក​ត្រឹម​ពាក់កណ្តាល​នៅក្នុង​ទឹក​ពណ៌​ភក់​នៅ​ស្ថានីយ​មួយ​នៅ​ក្រុង​ណាហ្កា​ណូ​។​

​ព្យុះ​ក៏​បាន​បង្ក​ភាពវឹកវរ​ការធ្វើដំណើ​រ​ក្នុងអំឡុង​ថ្ងៃ​ឈប់សម្រាក​ចុង​សប្តាហ៍​នៅ​ជប៉ុន ដោយ​ជើងហោះហើរ​រាប់ពាន់​ត្រូវបាន​លុបចោល ហើយ​សេវា​រថភ្លើង​តំបន់​តូ​ក្យូ​ត្រូវ​ពន្យារ​​ពេល តែ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​សេវា​រថភ្លើង​បាន​ដំណើរការ​ឡើងវិញ​៕​ដោយ​៖​វាសនា​

ព្យុះ​ទី​ហ្វុង ហា​ហ្គី​ប៊ី​ស​ដែល​រដ្ឋាភិបាល​ថា ជា​ព្យុះ​វាយ​តំបន់​តូ​ក្យូ​ខ្លាំង​បំផុត​ចាប់តាំងពី​ឆ្នាំ​១៩៥៨​បាន​នាំមក​ទឹកភ្លៀង​ច្រើន​បំផុត​មិន​ដែល​ធ្លាប់​ជួប​នៅ​តំបន់​ជាច្រើន​​នៃ​ប្រទេស​ជប៉ុន​