យ៉ាងតិច​១៥​នាក់​ស្លាប់​នៅក្នុង​ការបាក់​ដី​ក្នុង​អណ្តូងរ៉ែ​ថ្លើមថ្ម​នៅ​មី​យ៉ាន់​ម៉ា​

3103
ចែករម្លែក

មនុស្សយ៉ាងតិច១៥នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់រងរបួសនៅក្នុងការបាក់ដីនៅអណ្តូងរ៉ែថ្លើមថ្មចាស់មួយនៅមីយ៉ាន់ម៉ាខាងជើង នេះបើតាមរបាយការណ៍សារព័ត៌មានកាលពីថ្ងៃអាទិត្យទី១៥កក្កដា ខណៈភ្លៀងកំពុងបង្កការលំបាកក្នុងការស្វែងរកជនរងគ្រោះ។

វាជាឧបទ្ទវហេតុចុងក្រោយមួយដែលវាយប្រហារឧស្សាហកម្មតំលៃរាប់ពាន់លានដុល្លារនៅក្នុងរដ្ឋកាជីន ដែលជាប្រភពថ្មយក់ធំបំផុតក្នុងលោក។

ជាមួយនឹងតំរូវការមកពីម្ខាងព្រំដែន(ចិន) អណ្តូងរ៉ែធំៗតែគ្រប់គ្រងអន់បានទាក់ទាញកម្មករក្រីក្រអោយមកផ្សងព្រេងចូលរកសំណាងពីរូងក្នុងដី។ជនរងគ្រោះបានកំពុងស្វែងរកថ្មយក់នៅអណ្តូងរ៉ែដែលគេបោះបង់ចោលមួយកាលពីថ្ងៃសៅរ៍នៅទីប្រជុំជនមួយនៅពេលការបាក់ដីកើតឡើង។

ក្រសួងព័ត៌មានបាននិយាយថា សាកសពមនុស្ស១៤នាក់ត្រូវបានរកឃើញនិងជនទី១៥បានស្លាប់នៅក្នុងមន្ទីរពេទ្យ ហើយ៤៥នាក់ទៀតរងរបួស។

កាលពីថ្ងៃ១៧ឧសភា មនុស្ស១៧នាក់បានស្លាប់នៅក្នុងអណ្តូររ៉ែមួយនៅទីប្រជុំជនខាងលើក្រោយជញ្ជាំងថ្មរលំបាក់ក្នុងពេលកម្មករព្យាយាមជីករកថ្មយក់នៅពីក្រោមវា។

អង្គការមួយបាននិយាយថា ឧស្សាហកម្មថ្មយក់នេះមានតំលៃ៣១ពាន់លានដុល្លារនៅឆ្នាំ២០១៤តែមួយ តែចំណូលពីរ៉ៃនេះភាគច្រើនបំផុតមិនបានចូលក្នុងថវិការដ្ឋទេ៕ដោយ៖វាសនា

អណ្តូងរ៉ែធំៗក្នុងរដ្ឋកាជីន