យ៉ាងតិច​៥​នាក់​ស្លាប់​និង​៣១​នាក់​រងរបួស​ក្នុង​គ្រោះថ្នាក់​រថយន្តក្រុង​បុក​តាក់ស៊ី​នៅ​ហុងកុង​

1581
ចែករម្លែក

រថយន្តក្រុងដឹកអ្នកទេសចរមួយក្នុងដំណើរទៅកាន់អាកាសយានដ្ឋានហុងកុងបានបុកតាក់ស៊ីមួយកាលពីថ្ងៃសុក្រទី៣០វិច្ឆិកា ដោយបណ្តាលអោយស្លាប់មនុស្ស៥នាក់និង៣១នាក់ទៀតរងរបួស។

ប៉ូលិសបាននិយាយថា គ្រោះថ្នាក់នេះបានកើតឡើងនៅលើកោះ ស៊ីងយី ដោយសារព័ត៌មានមូលដ្ឋានបង្ហាញមួយកំណាត់ក្រោយរបស់តាក់ស៊ីកំពិតទាំងស្រុងនិងផ្នែកខាងមុខនៃរថយន្តក្រុងរបើករបាញ។បុរសម្នាក់និងស្រ្តី២នាក់ត្រូវបានប្រកាសថាស្លាប់នៅកន្លែងកើតហេតុ និង២នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ។

សារព័ត៌មានរបស់កោះនេះបាននិយាយថា វាជារថយន្តក្រុងសំរាប់ដឹកអ្នកទេសចរ តែពេលកើតហេតុរថយន្តបានដឹកកម្មករទៅកាន់អាកាសយានដ្ឋាន។

រូបភាពទូរទស្សន៍បង្ហាញអ្នករងរបួសត្រូវបានព្យាបាលនៅចិញ្ចើមផ្លូវ មុនត្រូវបាននាំទៅកាន់មន្ទីរពេទ្យចំនួន៤។

អ្នកដំណើរលើរថយន្តក្រុងម្នាក់បាននិយាយថា​រថយន្តក្រុងបានកំពុងធ្វើដំណើរយ៉ាងលឿននិងបានបុករថយន្តតាក់ស៊ីឈប់មួយដោយសញ្ញាប្រាប់អំពីការឈប់របស់វាត្រូវបានគេដាក់នៅផ្នែកម្ខាងនៃផ្លូវ, នេះបើតាមសារព័ត៌មានSCMP៕ដោយ៖វាសនា

បុគ្គលិកជួយសង្រ្គោះបន្ទាន់នៅកន្លែងកើតហេតុកាលពីថ្ងៃ៣០វិច្ឆិកា

អ្នកបើកតាក់ស៊ី បុរស២នាក់និងស្រ្តី២នាក់ស្លាប់ក្នុងគ្រោះថ្នាក់រថយន្តក្រុងបុកតាក់ស៊ីនៅហុងកុង