យ៉ាងតិច​៦​នាក់​ស្លាប់ និង​២៤​នាក់​របួស​ក្នុង​គ្រោះថ្នាក់​រថភ្លើង​នៅ​ឥណ្ឌា​

553
ចែករម្លែក

​មនុស្ស​យ៉ាងហោចណាស់​៦​នាក់​បាន​ស្លាប់​និង​ជាច្រើន​នាក់​រងរបួស​ខណៈ​ទូរ​រថភ្លើង​ចំនួន​៩​បាន​ធ្លាក់​ចេញពី​ផ្លូវ​នៅក្នុង​រដ្ឋ​ប៊ី​ហា​ភាគ​ឦសាន នេះ​បើតាម​សារព័ត៌មាន​ក្នុង​​ស្រុក​បាន​រាយការណ៍​កា​លពី​ថ្ងៃអាទិត្យ​។​

​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ក្នុងពេល​រថភ្លើង​បើក​ពេញ​ល្បឿន​។​

​ក្រុម​ជួយ​សង្គ្រោះបាន​រួសរាន់​ទៅកាន់​កន្លែងកើតហេតុ​និង​ប្រតិបត្តិ​ការស្វែងរក​និង​ជួយសង្គ្រោះ​ត្រូវបាន​ធ្វើឡើង​។​យោងតាម​អាជ្ញាធរ​មូលដ្ឋាន ចំនួន​ជនរងគ្រោះ​អាច​កើន​​ឡើងខណៈ​មនុស្ស​ខ្លះ​នៅជាប់​ក្នុង​ទូរ​រថភ្លើង​នៅឡើយ​និង​២៤​នាក់​រងរបួស​។​

​ក្រោយ​កើតមាន​ឧបទ្ទវ​ហេតុនេះ រាល់​រថភ្លើង​ដឹក​អ្នកដំណើរ​លើផ្លូវ​នេះ​ត្រូវបាន​ផ្អាក​ដំណើរការ និង​អាជ្ញាធរ​ចាប់ផ្តើម​ស៊ើបអង្កេត​៕​ដោយ​៖​វាសនា​