យ៉ាងហោចណាស់​មនុស្ស​៥​នាក់​ស្លាប់​និង​របួស​៣០​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​៦​មករា​

128
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូទាំងប្រទេស កើតមាន​១៥​លើក គិតពី​រសៀល​ម៉ោង​២​ថ្ងៃទី​៥​ដល់​ម៉ោង​២​រសៀល​ថ្ងៃទី​៦​ខែមករា​ឆ្នាំ​២០២០​មាន​មនុស្ស​ស្លាប់​៥​នាក់​(​ស្រី​ម្នាក់​) និង បាន បង្ក ឲ្យ មាន មនុស្ស របួសធ្ងន់ – ស្រាល ៣០ នាក់ ( ស្រី ៧ នាក់ ) ។

​របាយការណ៍​បន្តថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បង្ក ឲ្យ មានការ ខូចខាត យានយន្ត សរុប ជាច្រើន​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​, រថយន្ត​តូច​-​ធំ និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត ។​រីឯ​មូលហេតុ​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន កំណ​ត​,​មិន គោរព​សិទ្ធ​បត់​មិន ប្រកាន់​ស្តាំ​ជាដើម ។​

ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូ ទាំង ប្រទេស ថ្ងៃនេះ បាន បញ្ជាក់ ថា គ្រោះថ្នាក់ ដែល បង្កឱ្យមាន មនុស្ស ស្លាប់ និង របួស សរុប ចំនួន ៣៥ នាក់ នៅ ថ្ងៃ ទី ០៦ ខែមករា នេះ គឺ កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ១៥ លើក​៕S/​