យ៉ាងហោចណាស់​២១​នាក់​ស្លាប់​ដោយ​គ្រោះថ្នាក់​រថយន្តក្រុង​ធ្លាក់​ជ្រោះ​នៅ​ឥណ្ឌូនេស៊ី​

2756
ចែករម្លែក

អាជ្ញាធរឥណ្ឌូនេស៊ី បានបន្ទោសហ្រ្វាំងមានបញ្ហាចំពោះគ្រោះថ្នាក់រថយន្តក្រុងធ្លាក់ចូលជ្រោះសម្លាប់មនុស្សយ៉ាងច្រើននៅខេត្តចាវ៉ាខាងលិច។

ប៉ូលិសបាននិយាយកាលពីថ្ងៃសៅរិ៍ថា មនុស្សយ៉ាងតិច២១នាក់បានស្លាប់និងជាច្រើននាក់ទៀតរងរបួសនៅពេលរថយន្តក្រុងដឹកអ្នកទេសចរក្នុងស្រុក៣៧នាក់មួយបានធ្លាក់ចូលជ្រោះជំរៅ១០ម៉ែត្រនៅក្នុងខេត្តចាវ៉ាខាងលិចក្នុងពេលបើកចុះផ្លូវជម្រាលភ្នំ។

មន្រ្តីចរាចរណ៍ម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងថា “យើងជឿថា គ្រោះថ្នាក់នេះបានកើតឡើងដោយសារហ្រ្វាំងមានបញ្ហា”។

កាលពីថ្ងៃសុក្រ រថយន្តក្រុងមួយទៀតដឹកមនុស្ស២១នាក់ក៏បានជួបគ្រោះថ្នាក់នៅតំបន់ដដែល ដោយបានសម្លាប់មនុស្សម្នាក់និងរបួសជាច្រើននាក់។

អាជ្ញាធរបានព្រមានថា ផ្លូវនៅតំបន់គ្រោះថ្នាក់នេះមិនសមស្របសំរាប់រថយន្តក្រុងធ្វើចរាចរណ៍ទេ ដោយសារវាតូចចង្អៀត៕ដោយ:វាសនា

រថយន្តក្រុងដឹកមនុស្ស៣៧នាក់ធ្លាក់ជ្រោះនៅចាវ៉ាខាងលិច