ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និង កីឡា បានបង្ហើបឲ្យដឹងថា យ៉ាងហោចណាស់ ក៏មានសហព័ន្ធកីឡាជាតិ ចំនួន ២ ឬ ៣ ដែរ ដែលត្រូវរុះរើក្បាលម៉ាស៊ីន ។
សូមបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងអប់រំ យុវជន និង កីឡា បានធ្វើវិមជ្ឈការថវិកា ដល់សហព័ន្ធជាតិ ដើម្បីឲ្យសហព័ន្ធជាតិ ដែលបានទទួល នូវថវិការគាំទ្រនេះ រៀបចំការប្រកួត បណ្ដុះបណ្ដាល ធនធានមនុស្ស និងរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ ដោយខ្លួនឯង ។
សហព័ន្ធជាតិមួយចំនួន បន្ទាប់ពីបានទទួល នូវថវិកានេះ ក៏លេចចេញជាជម្លោះផ្ទៃក្នុង ពីរឿងផលប្រយោជន៍ ។ ការលេចចេញ ជាជម្លោះនេះហើយ ដែលធ្វើឲ្យសហព័ន្ធ មិនដំណើរការទៅមុខនោះ ។ បែបនេះ គេហៅថា ពេលមិនទាន់មានលុយ ចេះស្រឡាញ់គ្នា តែពេលមានលុយ ចាប់ផ្ដើមបញ្ចេញចង្កូម ដណ្ដើមគ្នាស៊ី ។
លោក ស សុខា មិនបានបញ្ចេញ ពីឈ្មោះនៃសហព័ន្ធទាំងនោះទេ តែលោកបានចំអកថា ពេលស៊ីបានសេចក្ដីសុខ នៅសម្ងំស្ងៀម ពេលកើតជម្លោះ រុញឲ្យក្រសួងអប់រំ យុវជន និង កីឡា ជាអ្នកដោះស្រាយ ។ លោកបានបន្តថា ក្នុងឋានៈជាអាណាព្យាបាល គឺត្រូវតែចូលរួមដោះស្រាយ នូវបញ្ហាទាំងនេះ ៕v