យ៉ា​យ៉ា​ធួ​រ៉េ​ចង់​បន្ត​អាជីព​នៅ​អង់គ្លេស​បន្ទាប់ពី​ចាក​ចេញពី​ម៉េ​ន​ឆេ​ស្ទ័​រ​ស៊ី​ធី​

441

​ខ្សែបម្រើ​ចាស់វស្សា យ៉ា​យ៉ា ធួ​រ៉េ (Yaya Toure) របស់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​បាន​បញ្ជាក់ថា ខ្លួន​ចង់​លេង​នៅ ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​តទៅទៀត ហើយ​មិន​ចាប់អារម្មណ៍​នឹង​ប្រាក់​ឈ្នួល​ច្រើន សន្ធឹកសន្ធាប់​ដែល​ក្លិប​នៅ​បរទេស​ចង់ ផ្តល់ឱ្យ​នោះទេ​។​

​កីឡាករ​វ័យ​៣៤​ឆ្នាំ​រូបនេះ​បាន បញ្ចប់​ការងារ​របស់ខ្លួន​ជាមួយ​ក្រុម​ស៊ី​ធី កាលពី​យប់​ថ្ងៃ​ពុធ ដោយ​ធ្វើជា​ប្រធាន ក្រុម​អំឡុងពេល​ប្រកួត​ឈ្នះ​ក្រុម Brighton ខណៈ​កីឡាករ​រូបនេះ ចាប់ ផ្តើម​លេង​ដំបូង​ក្នុង​រដូវ​កាល​ទី​៨ របស់ ខ្លួន​នៅក្នុង​វិស័យ​បាល់ទាត់​អង់គ្លេស ។​
​ ​
​ធួ​រ៉េ និយាយថា កូនៗ​មាន អារម្មណ៍​ថា​អង់គ្លេស​ដូចជា​ទឹកដី កំណើត ទៅហើយ​នៅពេលនេះ ហើយ​សង្ឃឹមថា នឹង​ផ្ទេរ​ទៅកាន់​ក្លិប​កំពូល ផ្សេង ទៀត​ជាជាង​ផ្ទេរ​ទៅលេង​នៅ​ប្រទេស​ចិន ឬ​តំបន់​មជ្ឈិមបូព៌ា ស្រប ពេល​ឈានចូល​ដល់​វ័យ​ជាង​៣០​ឆ្នាំ​។​

​កីឡាករ​សញ្ជាតិ​កូត​ឌី​វ័រ​ដែល ជួយ​ក្រុម​ស៊ី​ធី​លើក​ពាន ជើងឯក​លី​ក ៣​លើក Ban FA Cup មួយ​លើក​និង​ពាន League Cups ពីរលើក​បាន​និយាយថា “​ប្រាកដ​ណាស់​ខ្ញុំ​ចង់​បន្ត​លេង​នៅ អង់គ្លេស​។ ខ្ញុំ​ប្រហែលជា​នៅសល់​ពេល វេលា​ពីរ​ឬ​បី​ឆ្នាំ​ទៀត ។ ប្រាកដ​ណាស់ ការផ្ទេរ​ទៅ លេង​នៅ​ចិន​ឬ​អា​ប៊ូ​ដា​ប៊ី ពិតជា​រកបាន​ប្រាក់​ច្រើន​។ គ្រប់គ្នា ប្រាកដ​ជាមាន​អារម្មណ៍​សប្បាយ ចិត្ត​នៅ ពេល​បាន​ប្រាក់​ច្រើន ប៉ុន្តែ​នោះ​មិនមែន ជាការ​យល់ឃើញ​របស់​ខ្ញុំ​ទេ​”​។​
​ ​
​ធួ​រ៉េ និយាយថា “​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​គឺជា​ក្របខ័ណ្ឌ​បាល់ទាត់​ដ៏ លំបាក​នៅក្នុង​ពិភពលោក ហើយ​ខ្ញុំ សង្ឃឹមថា ពួកគេ​នឹង​ឆ្លើយតប​ចំពោះ ការប្រកួតប្រជែង ពីព្រោះ​នៅ​រដូវ​កាល ក្រោយ​វា​នឹង​កាន់តែ​តឹងតែង​ជាង​នេះ​” ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ យ៉ា​យ៉ា ធួរ​រ៉េ