យ៉ា​យ៉ា តារា​ដើមទ្រូង​ធំ​រវល់​ខ្លាំង​នឹង​មុខ​ជំនួញ​អចលនទ្រព្យ​

286
ចែករម្លែក

​ភ្នំពេញៈ តារា​សម្តែង​និង​ច្រៀង សិច​ស៊ី កញ្ញា យ៉ា​យ៉ា ដែលមាន​ប្រជាប្រិយភាព​ល្បី​មាន​ដើមទ្រូងធំ​យ៉ាង​ទ្រលុកទ្រលន់​ មួយរយៈ​នេះ​បាន​លេចមុខ​ក្នុង​មុខ​ជំនួញ​ដីធ្លី និង​មុខរបរ​លក់​គ្រឿងអលង្ការ​ខ្លាំង​ជាងការងារ​សិល្បៈ​។

​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន យ៉ា​យ៉ា បញ្ជាក់ថា​ នាងបាន​ក្តាប់​ឱកាស​មុខ​ជំនួញ​លុយរាប់​សែនដុល្លារ​ក្នុង​ដៃ​ក្នុង​មួយរយៈ​ពេលនេះ​។ ប៉ុន្តែ​តារា​ស្រី​សិច​ស៊ី​រូបនេះ​បាន​អះអាងថា​ នាង​មិន​បោះបង់ការងារ​សិល្បៈ​ដែលជា​ឆ្នាំង​ចាស់​របស់​នាង​នោះទេ​។

​បង្ហាញមុខ​ក្នុង​កម្មវិធី​ខួបកំណើត​តារា​ស្រី​ហ្វី​ហ្វី កាលពី​រាត្រី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៩​កន្លង​ម​នោះ យ៉ា​យ៉ា បានឱ្យដឹងថា នាង​មិនបាន​ចូលប្រឡូក​សិល្បៈ​មួយរយៈ ​ព្រោះតែ​មមាញឹក​នឹង​មុខ​ជំនួញដីធ្លី​នៅ​ខេត្ត​សៀម​រាប ពិសេស​ក្រុង​បាវិត​ខេត្តស្វាយរៀង​។ នាង​ថា​មុខ​ជំនួញ​នេះ​នាង​មាន​ភាគហ៊ុនជាមួយ​មិត្ត​ភ័​ក្ដិ ដែល​ផ្តើមចេញពី​ការចេញ​ធ្វើការ​លើ​ការទិញ​លក់​អចល​ទ្រព្យ​ឲ្យ​គេ​ ទើប​នាង សម្រេចចិត្ត​ប្រមូល​ទុន​ជាច្រើន​ដើម្បី​វិនិយោគ​​​ ហើយ​ទទួលបាន​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​។​

​នាង​ថា​ក្រៅពី​ជំនួញ​ដីធ្លី​​ នាង​មាន​ហាង​គ្រឿងអលង្ការ​មួយ​នៅ​ជិត​វិទ្យាល័យ​ស៊ីសុវត្ថិ​ ដែលមាន​ចំណែក​ហ៊ុន​ជាមួយ​មិត្ត​ភ័​ក្ដិ​ដូចគ្នា​។

​តារា​ស្រី​រូបនេះ​បាន​ប្រាប់ថា នាង​ស្នើ​មិន​បញ្ជាក់​អំពី​ចំនួន​ទុន​ដែល​ត្រូវ​វិនិយោគ​លើ​ជំនួញ​មួយទាំងនេះ​។ នាង​ថា​ កន្លងមក​នាង​ក៏​ទទួលបាន​ការងារ​ចេញ​ច្រៀង​នៅក្រៅ​ប្រទេស​ដែរ​។ ប៉ុន្តែ ពេលនេះ​នាង​ត្រូវ​រក​ពេល​លៃលក​ជួយ​មើល​ការងារ​ខុសត្រូវ​ហាង ​ពិសេស​ត្រូវ​ឡើង​ចុះ​ញឹកញាប់​នៅ​បាវិត ។

​យ៉ា​យ៉ា ដែលជា​តារា​ស្រី​មាន​ទីផ្សារ​សិល្បៈ​នៅក្រៅ​ប្រទេស​ផងដែរ​នោះ បាន​និយាយទៀតថា ទោះជា​យ៉ាងណា​នាង​មិន​បដិសេធ​នូវ​ការងារ​សិល្បៈ​ទេ ​ហើយ​នាង​អាច​ពិចារណា​ទទួលការងារ​សិល្បៈ​ខ្លះ ​ព្រោះតែ​ចិត្ត​ស្រឡាញ់ និង​មិន​ចង់​ឲ្យ​ការងារ​នេះ​ស្ងប់ស្ងាត់​ដែរ​។ អ្វីដែលសំខាន់​នាង​មាន​គម្រោង​បញ្ចេញស្នាដៃ​បទ​ចម្រៀង​ថ្មី​ផ្ទាល់ខ្លួន​នៅពេល​ខាងមុខនេះ​ផង​។ នាងក៏​រំពឹង​ដែរ​ថា​ សម្រាប់​ឆ្នាំ​ថ្មី​ទាំង​ការងារ​សិល្បៈ និង​មុខ​ជំនួញ​ទាំងអស់​របស់​នាង នឹង​រីកចម្រើន និង​ជោគជ័យ​ព្រម​តែម្តង​៕ ដោយៈ បូ​រិ​ន​/Ha