យ៉ា​យ៉ា ធួ​រ៉េ​ស កំពុងធ្វើដំណើរ​មកកាន់​ទីក្រុង​ឡុង​ដ៍ ដើម្បី​ស្វែងរក​ក្លឹប​ថ្មី​

818
ចែករម្លែក

កីឡាករ យ៉ា​យ៉ា ធួ​រ៉េ​ស (Yaya Toure) កំពុងធ្វើដំណើរ​មកកាន់​ទីក្រុង​ឡុង​ដ៍ ដើម្បី​ស្វែងរក ក្លឹប​ថ្មី បន្ទាប់ពី​ក្លឹប Olypiacos បាន​លុច​ចោល​កិច្ចសន្យា បន្ទាប់ពី​លេង​បានត្រឹមតែ​៣​ខែ​។​

​ខ្សែបម្រើ​សញ្ជាតិ​កូ​ឌី​វ័រ​រូបនេះ​ពេញ​ចិត្តនឹង​ពេលវេលា​៨​ឆ្នាំ​ដ៏​ជោគជ័យ​ជាមួយ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ហើយ​នៅពេលនេះ​កំពុងធ្វើដំណើរ​ត្រឡប់​ទៅ​ទីក្រុង​ឡុង​ដ៍​វិញ ដើម្បី​ស្វែងរក​ក្លឹប​ថ្មី ហ្វឹកហាត់​។​
​ ​
​ធួ​រ៉េ លេង​បានត្រឹមតែ​៤​លើក​ប៉ុណ្ណោះ​នៅ​រដូវ​កាល​នេះ ហើយ​គ្មាន​ការប្រកួត​ណាមួយ​ដែល កីឡាករ​រូបនេះ​លេង​ពេញ​៩០​នាទី​ទេ ។ ធួ​រ៉េ អន្ទះសា​ចង់​បង្កើន​សមត្ថភាព​របស់​ខ្លួន​ឡើងវិញ មុនពេល​ចុះ​កិច្ចព្រមព្រៀង​លេង​រយៈពេល​ខ្លី​នៅ​រដូវ​កាល​នេះ​។​
​ ​
​ភ្នាក់ងារ​របស់ ធួ​រ៉េ នឹង​ទាក់ទង​ក្លឹប​កំពូល​ជាច្រើន​រួមទាំង​ក្លឹប West Ham និង​ក្លឹប Crystal Palace ផងដែរ​។ ធូ​រ៉េ ទទួលបាន​សញ្ជាតិ​ជា​ពលរដ្ឋ​អង់គ្លេស​នៅ​ឆ្នាំនេះ ដោយមាន​គ្រួសារ និង​ផ្ទះ​នៅ​ទីក្រុង​ឡុង​ដ៍​ដូច្នេះ​មានន័យថា កីឡាករ​រូបនេះ​ពេញចិត្ត​ចង់បង្ហាញ​មុខ​នៅលើ​ទឹកដី នៃ​ប្រទេស​អង់គ្លេស​ជាថ្មី​។​
​ ​
​កីឡាករ​វ័យ​៣៥​ឆ្នាំ​រូបនេះ បានចាប់ផ្តើម​លេង​ឲ្យ​ក្លឹប Olympiacos កាលពី​ខែកញ្ញា ករោយពេល​ចាកចេញ​ពី​ក្លឹប Man City ដោយ​ឥត​តម្លៃ​ខ្លួន បន្ទាប់ពី​ចំណាយពេល​អស់​៨​ឆ្នាំ នៅ​ពហុកីឡាដ្ឋាន Etihad ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ យ៉ា​យ៉ា ធួ​រ៉េ​ស (Yaya Toure)​
#