យ៉ា​យ៉ា ធួ​រ៉េ​: ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី មាន​ទម្រង់​លេង​ល្អ​បំផុត​នៅ​អឺរ៉ុប​

74

​ខ្សែបម្រើ យ៉ា​យ៉ា ធួ​រ៉េ (Yaya Toure) អះអាងថា ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​មាន​ទម្រង់​លេង​ល្អ​បំផុត​នៅ​អឺរ៉ុប បើ​ធៀប​នឹង​ក្រុម​ផ្សេងៗ​។​
​ ​
​ក្រុម​ស៊ី​ធី​លេង​ឈ្នះ​២០​ប្រកួត​ចុងក្រោយ​របស់ខ្លួន ដើម្បី​គ្រប់គ្រង​ឱកាស​ឈោង​ចាប់យក​ពាន​ជើងឯក ព្រី​មី​ញ៉េ​លី​ក ហើយ​ពួកគេ​ក៏បាន​ឆ្លង​ចូល​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ផងដែរ​។​
​ ​
​ធួ​រ៉េ កំពុងតែ​សុបិន​ចង់​លើក​ពាន​ឆេ​ម​ពាន​ម្តងទៀត បន្ទាប់ពី​លើក​ពាន​នេះ​បាន​ម្តង​កាលពី​ឆ្នាំ​២០០៩ ជាមួយ​ក្លឹប​បា​សេ​ឡូ​ណា ហើយ​និយាយថា គ្មាន​ក្រុម​ណាមួយ​មានប្រៀប​លើ​ក្រុម​ស៊ី​ធី​នោះទេ​នៅពេលនេះ​។​
​ ​
​ធួ​រ៉េ បាន​និយាយថា “​និយាយ​តាម​ត្រង់​ទៅ ខ្ញុំ​គិតថា យើង​មាន​កីឡាករ​ល្អៗ​។ ខ្ញុំ​គិតថា យើង​លេង​ល្អ​បំផុត នៅ​អឺរ៉ុប​នៅពេលនេះ​។ វា​គឺជា​រឿង​អស្ចារ្យ ប្រសិនបើ​អាច​លើក​ពាន​ឆេ​ម​ពាន​លី​ក​ម្តងទៀត​ជាមួយ​គ្រូបង្វឹក ដែល​ខ្ញុំ​ធ្លាប់ធ្វើ​ការងារ​និង​លើក​ពាន​ជាមួយ​កាលពី​ឆ្នាំ​២០០៩”​។​
​ ​
​ខ្សែបម្រើ​រូបនេះ​បាន​និយាយថា “​នៅ​ឆ្នាំ​ដំបូង យើង​មើលឃើញថា យើងទាំងអស់គ្នា​ព្យាយាម​ស្វែងយល់ ពី​យុទ្ធសាស្ត្រ​របស់​គ្រូបង្វឹក​។ នៅពេលនេះ ក្រុម​ទាំងអស់​សុទ្ធ​តែមាន​យុទ្ធសាស្ត្រ​ផ្ទាល់ខ្លួន​។ ដូច្នេះហើយ យើង​ត្រូវ​លេង​ប្រកបដោយ​ទំនុកចិត្ត​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ យ៉ា​យ៉ា ធួ​រ៉េ (Yaya Toure)