យ៉ា​យ៉ា ធួ​រ៉េ ថា ណេ​ម៉ាន​ចា ម៉ា​ទិ​ក​គឺជា​កីឡាករ​ដែល​ពិបាក​ក្នុងការ​ដណ្តើម បាល់​

183
ចែករម្លែក

​យ៉ា​យ៉ា ធួ​រ៉េ (Yaya Toure) អតីត​កីឡាករ​របស់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​បាន​បង្ហើប​ប្រាប់ថា ពិបាក​ប្រជែង​ជាមួយ​កីឡាករ ណេ​ម៉ាន​ចា ម៉ា​ទិ​ក (Nemanja Matic) របស់​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
កីឡាករ​អន្តរជាតិ​ស៊ែ​ប​រូបនេះ​លែង​ក្លាយជា​កីឡាករ​សំខាន់​ទៀតហើយ​ក្រោម​ការដឹកនាំ​របស់ លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) នៅ​រដូវ​កាល​នេះ​។​
​ ​
ប៉ុន្តែ ធួ​រ៉េ ដែល​បាន​ចំណាយពេល​៨​ឆ្នាំ​នៅ​ពហុកីឡាដ្ឋាន Etihad បាន​អះអាងថា ម៉ា​ទិ​ក ដែលជា​អតីត​កីឡារ​របស់​ក្លឹប​ឆេ​ល​ស៊ី គឺជា​គូប្រកួត​ដ៏​ខ្លាំងក្លា​។​
​ ​
ធួ​រ៉េ បាន​និយាយថា “​ណេ​ម៉ាន​ចា ម៉ា​ទិ​ក ពិបាក​ទប់ទល់​ណាស់​។ គាត់​មិនសូវ​លឿន​ទេ ប៉ុន្តែ​គាត់​ខ្លាំង និង​ឆ្លាត​”​។ ម៉ា​ទិ​ក ត្រូវបាន​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​ចេញពី​ពហុ កីឡាដ្ឋាន Old Trafford បន្ទាប់ពី​បង្ហាញមុខ​ត្រឹម​៥​លើក​សម្រាប់​យូ​ណាយ​ធី​ត​នៅ​រដូវ​កាល​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

យ៉ា​យ៉ា ធួ​រ៉េ (Yaya Toure) និង​កីឡាករ ណេ​ម៉ាន​ចា ម៉ា​ទិ​ក (Nemanja Matic)