យ៉ា​អួ-​ឱសថ​ដ៏​អស្ចារ្យ​សម្រាប់​សុខភាព

878
ចែករម្លែក

ការស្រាវជ្រាវ​មួយ​ថ្មី​នេះ​បង្ហាញថា ការបរិភោគ​យ៉ា​អួ អាច​ថ​ជួយ​ទប់ស្កាត់​អាកា​រៈ​គ្រុនផ្តាសាយ​ធម្មតា ក៏ដូចជា​ជំងឺ​បង្កឡើង​ដោយ​បាក់តេរី​មួយចំនួន ។​

​ពេល​ហូរ​សំបោរ និង​ឈឺ​ក យើង​តែង​ប្រើ​វិធី​ព្យាបាល​នៅផ្ទះ ដូចជា​ទទួលទាន​ទឹក ឧណ្ហៗ​, តែ​រុក្ខជាតិ , បរិភោគ​ខ្ញី​, ទឹកឃ្មុំ​, ស៊ុប ដែលមាន​ប្រសិទ្ធភាព​បន្ថយ​អាកា​រៈ​ជំងឺ និង​ក្អក ។ ការស្រាវជ្រាវ​ថ្មីៗ​នេះ​បង្ហាញថា បរិភោគ​យ៉ា​អួ មាន​ប្រសិទ្ធភាព​ព្យាបាល​ជំងឺ​គ្រុនផ្តាសាយ​ធម្មតា ។

​ក្រៅពីនេះ យ៉ា​អួ មាន​គ្រប់​ពពួក​បាក់តេរី​មាន​ប្រយោជន៍ Probiotic ជួយ​បង្កើន​សមត្ថភាព​អង្គ​បដិបក្ខ​, នេះ​បើតាម​អ្នកជំនាញការ​ជីវជាតិ​អាមេរិក​បាន​អះអាង ។​

​ការស្រាវជ្រាវ​រកឃើញ​ថា Probiotic ជួយ​បន្ថយ​ពេលវេលា និង​កម្រិត​គ្រុនផ្តាសាយ ។​

​ការស្រាវជ្រាវ​មួយ​ផ្សេង​ក៏​បង្ហាញថា ស្ត្រី​បរិភោគ​យ៉ា​អួ​រាល់ថ្ងៃ ក្នុង ៩ សប្តាហ៍​អាច បន្ថយ​រោគសញ្ញា​រលាក​ក្នុង​ឈាម ។ ដើម្បី​ទទួលបាន​គុណប្រយោជន៍​អតិបរមា អ្នកជំនាញការ​ទូន្មាន​គួរ​បរិភោគ​យ៉ា​អួ​សុទ្ធ ជាមួយនឹង​អាហារ​សម្បូរ​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ផ្សេងៗ​ដូចជា ស្ត្រ​បឺ​រី ឬ ប្ល៊ូ​បឺ​រី នឹង​ផ្គត់ផ្គង់​បន្ថែម​វីតាមីន C និង​សារជាតិ ប្រឆាំង​អុកស៊ីតកម្ម ។​

​ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​មន្ទីរពេទ្យ Sir Charlees Gardener នា​ប្រទេស​អូស្ត្រាលី​បាន ឲ្យ​ដឹងថា យ៉ា​អួ អាចជួយ​ទប់ស្កាត់​ការ​ក្រាស់​ឡើ​របស់​សរសៃឈាម​នៅ​ខ្លួន​មនុស្ស ចាស់ ផ្តើម​ពី​នោះ អាច​បន្ថយ​ហានិភ័យ​ឈឺបេះដូង និង​ស្ត្រូ​ក ៕ ប្រែ​សម្រួលៈ រតនៈ