យ៉ែម សំអូន ចេញ MV មួយបទ នេះពិតជាទាក់អារម្មណ៍មែនទែន

430
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-ទោះបីជារវល់និងការងារសម្តែងយ៉ាងណា ក៏តារាចម្រៀងចាស់វស្សា នៅតែ មិនចោលអាជីពដែលខ្លួនស្រលាញ់និងបានដឹកដៃមកក្នុងវិថីសិល្បៈ ដំបូងតាមរយៈ បទចម្រៀង នោះទេ ពោល តារាចម្រៀង យ៉ែម សំអូន ត្រូវបានមហាជនកត់សម្គាល់ ថា មួយរយៈចុងក្រោយនេះ​លោកបានប្រឡូកក្នុងវិស័យសម្តែង ស្ទើរតែគ្រប់រឿងនិង គ្រប់ ប៉ុស្តិ៍ទូរទស្សន៍ទៅហើយ។

ប៉ុន្តែអ្វីដែលលោក មិនព្រលែងដៃនោះគឺការតាក់តែង និពន្ធបទចម្រៀង Original Song ដែលលោកតែងតែយកពេលវេលាដែលសេសសល់ និពន្ធបទចម្រៀងថ្មីៗ សម្រាប់ចងក្រងក្នុងAlblum របស់លោក ជាពិសេស ថ្មីៗនេះ ក្រោយពេល ដែល បទចម្រៀង បទ «រាត្រី» ត្រូវបានចេញ Audio រួចហើយ និងទទួលបានការគាំទ្រ ជាមួយនិងទឹកដមសំលេងក្រអួនក្រអៅ លោកក៏សម្រេចចិត្តចេញថត MV ប្លែក ភ្នែកជាមួយនិង អារម្មណ៍ថ្មីជាមួយនិងបទចម្រៀង «រាត្រី» ដែលមានសំលេងថ្ងួចថ្ងូរ លង់ស្នេហ៍និងនារីម្នាក់ ដែលបានជួបភ័ក្រស្រស់ស្រីត្រឹមតែមួយរាត្រីប៉ុណ្ណោះ។

តោះចង់ដឹងថា MV «រាត្រី» មានរូបភាពទាក់ទាញ យ៉ាងណា ជាមួយនិងបទចម្រៀងនេះទស្សនាទាំងអស់គ្នា !