យ៉ែម សំ​អូន ត្រៀម​ថត MV​បទ​“​កំពង់ធំ​លាក់​ស្នេហ៍​” រៀបរាប់​ពី​ទិដ្ឋភាព​ប្រាសាទសំបូរព្រៃគុក​

908

(​ភ្នំពេញ​)៖ តារាចម្រៀង យ៉ែម សំ​អូន ដែលមាន​ទឹកដម​សំឡេងក្រអួន​កំពុងតែ​ឆាប​ឆក់យក​ទិដ្ឋភាព នៃ​ប្រាសាទសំបូរព្រៃគុក មក​តាក់តែង​ជា​បទ​ចម្រៀង អ​ង្ល​ង់​អ​ន្លោ​ច​មាន​ស្នេហ៍​ទៅលើ​នារី​ក្រមុំ​ម្នាក់ តាម​អត្ថន័យ នៃ​បទ​ចម្រៀង​។
​ ​
​តារាចម្រៀង រូបនេះ បាន​បញ្ជាក់ថា ការសរសេរ​បទ​ចម្រៀង​នេះ​ឡើង​គឺជា​ការផ្សារភ្ជាប់​រួមទាំង​ទិដ្ឋភាព ដ៏​ស្រស់បំព្រង​នៃ​សម្រស់​ប្រាសាទ សំបូរ​ព្រៃ​គុក ដែល​ទើបតែ​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ក្នុង​រយៈពេល​ថ្មីៗ​នេះ​។

​តារាចម្រៀង ពោះម៉ាយ​កូន​មួយ យ៉ែម សំ​អូន បាន​រៀបរាប់ថា ដោយសារតែ​ការស្រលាញ់​ទើប​លោក សរសេរ​បទ​នេះ ព្រោះនេះ​ជាម​ទ​ន​ភាព​របស់លោក ដែលមាន​។ លោក​ថា ដោយសារតែ​ការរៀបចំ បទ​ភ្លេង​ថ្មី​មិនទាន់ ទើប​លោក​សម្រេចយក​ប​ទ​ភ្លេង​ចាស់ មក​តាក់តែង​ទំនុក​ថ្មី​។ ម្យា​ង Melody នៃ​បទ​ចម្រៀង​នោះ វា​ត្រូវ​នឹង​បទ​ចម្រៀង​នៃ​រូបារម្មណ៍​នៃ​បទ​ចម្រៀង​នោះ​ផងដែរ​។

“​កណ្តាល​ទ្រូងព្រៃ​ទឹកដី​ស្ងប់​សុខ ប្រាសាទសំបូរព្រៃគុក​ផ្ទុក​អនុស្សារ​ស្នេហ៍​ខ្ញុំ​សូម​គុណ​បារមី ប្រាសាទ​ថ្លៃ​ឧ​ត្ត​ម មកជួយ​បោះ​ព្រំ​ចែចូវ​នាង​ផង​ណា​” ទាំងនេះ​ជា​អត្ថន័យ​នៃ​បទ​ចម្រៀង (​កំពង់ធំ​លាក់​ស្នេហ៍​) ដែលជា​ស្នាដៃ​និពន្ធ​របស់​តារាចម្រៀង យ៉ែម សំ​អូន​។

​បន្ថែម​ពីលើ​នោះ​ទៀត លោក យ៉ែម សំ​អូន មិនទាន់បាន​បញ្ជាក់ថា ត្រូវ​បន្ត​ថត​MV ថ្ងៃ​ណា​នោះទេ ប៉ុន្តែ​គម្រោង​មួយ​នេះ នឹងត្រូវ​បន្ត​ថត​ឲ្យ​បាន​ក្រោយ​ពេលដែល​លោក​បានបញ្ចប់​ការងារ​ថត​ខ្សែរ​ភាពយន្ត​។ លោក បន្ថែមថា “​តាមពិត​ត្រូវ​ត្រៀម​ថត​MV នៅ​ថ្ងៃទី​៧ សីហា ដែល​ត្រូវ​ថ្ងៃ​ប្រារព្ធ​ពិធី​អបអរសាទរ ការដាក់បញ្ចូល​ប្រាសាទសំបូរព្រៃគុក ក្នុង​ប​ញ្ចី​បេតិកភណ្ឌ​ពិភពលោក​តែដោយសារ​ថ្ងៃនោះ​កំពុង​រវល់ អីចឹង​អ្វីៗ​ត្រូវបាន​ប្រែប្រួល ប៉ុន្តែ​ខ្ញុំ​ធានាថា នឹងធ្វើ​MV ក្នុងពេល​ឆាប់ៗ​នេះ​”៕ ដោយ: បញ្ញាសាស្ត្រ

តារាចម្រៀង យ៉ែម សំ​អូន និង​តារា​សម្តែង កញ្ញា នៅ សូ​នី​តា
តារាចម្រៀង យ៉ែម សំ​អូន សកម្មភាព​ក្នុង​ថ្ងៃ​អបអរ​ការបញ្ចូល​ប្រាសាទសំបូរព្រៃគុក ក្នុង​ប​ញ្ចី​បេតិកភណ្ឌ​ពិភពលោក​។

​ ​
​តារាចម្រៀង យ៉ែម សំ​អូន និង​តារា​សម្តែង កញ្ញា នៅ សូ​នី​តា សកម្មភាព​ក្នុង​ថ្ងៃ​អបអរ​ការបញ្ចូល​ប្រាសាទសំបូរព្រៃគុក ក្នុង​ប​ញ្ចី​បេតិកភណ្ឌ​ពិភពលោក​។