យ​ជិះ​ម៉ូតូឌុប​កូនតូច​ពីរ​នាក់​ភ្លេច​លើក​ជ​ន្ទុ​ល​ដួល​ខ្ទាតចូល​ក្រោម​រថយន្ត​ស្លាប់​ម្នាក់​របួស​ពីរ​នាក់

304

​(​កំពង់ស្ពឺ​)៖​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដោយ​បីនាក់​ម្តាយ​និង​កូន​បាន​ជិះ​ម៉ូតូ​ចេញពី​វត្ត​ភ្លេច​លើ​កជ​ន្ទុ​ល​ប៉ះ​និង​ថ្នល់​ក៏​ដួល​ខ្ទាតចូល​ក្រោម​រថយន្ត​បណ្ដាលឱ្យ​រថយន្ត​កិន​ស្លាប់​កូនតូច​ម្នាក់​ម្តាយ​និង​កូន​ម្នាក់ទៀត​រងរបួស​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​ផ្លូវលំ​ភូមិ​អង្គ​តា​ប៉ុក​ឃុំ​ជើង​រាស់​ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ​កាលពី​ថ្ងៃទី​១៥​ខែកញ្ញា​ឆ្នាំ​២០១៧​។​

​សាក្សី​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយគ្រឿង​បើកបរ​ដោយ​ឈ្មោះ​យ​ន ឡូត​អាយុ​៣៤​ឆ្នាំ​ឌុប​កូន​២​នាក់​ឈ្មោះ រ៉េត សំណាង​ភេទ​ប្រុស​អាយុ​៤​ឆ្នាំ​និង​ឈ្មោះ​រ៉េត​សុផាន់​ភេទ​ប្រុស​អាយុ​២​ឆ្នាំ​បើកបរ​ពី​ត្បូង​ទៅ​ជើង​។​លុះ​មកដល់​ចំណុច​ខាងលើ​បាន​ជិះ​ជៀស​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​គ្មាន​ស្លាក​លេខ​សណ្តោង​រ៉ឺម៉ក​ដែល​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា​ហើយ​បាន​ប៉ះ​និង​ដី​ដួល​ម៉ូតូ​ដោយ​ខ្លួនឯង​។​

ពេលនោះ​ក៏​ខ្ទាត​កូនប្រុស​ម្នាក់​ឈ្មោះ​រ៉េត​សំណាង​ដែល​ជិះ​ពីក្រោយ​ចូលទៅ​ក្រោម​កង់​រថយន្ត​ខាងក្រោយ​រ៉ឺម៉ក​សណ្តោង​កិន​ស្លាប់​នៅនឹងកន្លែង​តែម្តង ចំណែក​ម្តាយ​និង​កូន​ម្នាក់ទៀត​រងរបួស​។​ក្រោយពី​កើតហេតុ​អ្នកបើករថយន្ត​បាន​ចុះ​រត់​គេចខ្លួនបាត់​។​សព​បាន​ប្រគល់ឱ្យ​ក្រុម​គ្រសារ​យកទៅ​ធ្វើបុណ្យ​ចំណែកឯ​រថយន្ត​និង​ម៉ូតូ​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ​រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ​៕S/​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​

​ជិះ​ម៉ូតូ​ភ្លេច​លើ​កជ​ន្ទុ​ល​ដួល​ខ្ទេ​ត​ចូល​រថយន្ត​ស្លាប់​ម្នាក់​៖​រូបថត​សុខ​សុ​ភ័​ណ្ឌ​