រកឃើញបេក្ខជននិងបេក្ខនារីទទួលជ័យលាភីសម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៨

832
ចែករម្លែក

ដោយៈដេប៉ូ/ភ្នំពេញៈបន្ទាប់ពីការប្រឡងជ្រើសរើស សម្រស់ឯកវាយនភណ្ឌ ឆ្នាំ២០១៨ វគ្គផ្តាច់ព្រ័ត្រ នារាត្រីថ្ងៃទី១ ខែឧសភា រួចមក គណៈកម្មការវាយតម្លៃការប្រកួត បានប្រកាសជាផ្លូវការនូវបេក្ខជន-បេក្ខនារីដែលជាកម្មករ-កម្មការិនីជ័យលាភីសម្រស់ឯកវាយនភណ្ឌ ប្រចាំឆ្នាំនេះ។ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ ត្រូវបានធ្វើឡើងនៅសាលមហោស្រពកោះពេជ្រ ។

ក្រោយការជម្រុះនិងវគ្គឆ្លើយសំណួរមកគេបានរកឃើញថាបេក្ខជន-បេក្ខនារីសម្រស់ឯកវាយនភណ្ឌ ឆ្នាំ២០១៨នេះ រួមមាន៖ជ័យលាភីផ្នែកបេក្ខជនលេខ១បានទៅលើបេក្ខជន ឌិន សិត ពាក់ស្លាកលេខ៨ មកពីមណ្ឌលភ្នំពេញ។ជ័យលាភីលេខ២ បានទៅលើបេក្ខជន គង់ វិតាក់ ពាក់ស្លាកលេខ១២ មកពីមណ្ឌលភ្នំពេញ។ជ័យលាភីលេខ៣ បានទៅលើបេក្ខជន ទូត ទិត្យា ពាក់ស្លាកលេខ១៤ មកពីមណ្ឌលព្រះសីហនុ។

សម្រាប់ជ័យលាភីបេក្ខនារីវិញក្នុងនេះ ជ័យលាភីលេខ១ បានទៅលើបេក្ខនារី ញឿន ស៊ូវិកញ្ញា ពាក់ស្លាកលេខ៣ មកពីមណ្ឌលភ្នំពេញ។ជ័យលាភីលេខ២ បានទៅលើបេក្ខនារី ប៊ិន អ៊័ន ពាក់ស្លាកលេខ៧ មកពីមណ្ឌលព្រះសីហនុ។ជ័យលាភីលេខ៣ បានទៅលើបេក្ខនារី ហុក ណាគ្រី ពាក់ស្លាកលេខ១២ មកពីមណ្ឌលបន្ទាយមានជ័យ។

ដោយឡែករង្វាន់សម្រាប់បេក្ខជន-បក្ខនារី ដែលឈ្នះជ័យលាភីក្នុងការប្រកួតនេះដែរគឺជ័យលាភីលេខ១ ទទួលបានថវិកាចំនួន ៥.០០០.០០០រៀល និងម៉ូតូ Honda Scoopy ចំនួន ១គ្រឿង។ ជ័យលាភីលេខ២ ទទួលបានចំនួន ៤.០០០.០០០រៀល និងម៉ូតូ Honda dream ចំនួន ១គ្រឿង។

ជ័យលាភីលេខ៣ ទទួលបានចំនួន ៣.០០០.០០០រៀល និងម៉ូតូ Honda waveចំនួន១គ្រឿងចំណែកជ័យលាភីកិត្តិយសទទួលបានថវិកាចំនួន ២.០០០.០០០រៀល និងអ្នកមិនទទួលបានជ័យលាភី ក៏ទទួលបានថវិកាចំនួន ១.០០០.០០០រៀល ពីក្រសួងការងារផងដែរ៕S/

​រកឃើញ​បេក្ខជន​និង​បេ​ក្ខ​នារី​ទទួល​ជ័យលាភី​សម្រស់​ឯក​វាយ​ន​ភណ្ឌ​ឆ្នាំ​២០១៨

#