រកឃើញផលិតផលម្ហូបអាហារមួយចំនួន ពេលមន្រ្តីជំនាញកាំកុងត្រូលចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនៅសាលារៀននិងម៉ាតនាក្រុងសិរីសោភ័ណ

455
ចែករម្លែក

ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ រកឃើញផលិតផលម្ហូបអាហារមួយចំនួន ពេលមន្រ្តីជំនាញសាខាកាំកុត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្តបានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាព ផលិតផលចំណីអាហារ នៅក្នុងសាលារៀននិងផ្សារទំនើបតូចឬម៉ាត ចំនួន៣កន្លែងក្នុងក្រុងសិរីសោភ័ណកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ គឺបានរកឃើញផលិតផលចំណីអាហារគ្មានសុវត្ថិភាពរួមមាន ការ៉េម នំកញ្ចប់ ភេសជ្ជៈ នំស្រួយ ស្ករគ្រាប់ នំសូកូឡា នំស្នូលធុរ៉េន កម្ទេចមីកញ្ចប់ ទឹកក្រូច ដែលស្មើនិង១៥គីឡូក្រាម ។

សមត្ថកិច្ចបាន ដកហូតយកទៅរក្សាទុករងចាំដុតកំទេចចោល បញ្ចៀសផលប៉ះពាល់សុខភាពសិស្សនិងសុខភាពប្រជាពលរដ្ឋ។

មន្រ្តីជំនាញចុះត្រួតពិនិត្យនៅវិទ្យាល័យសិរីសោភ័ណសង្កាត់ព្រះពន្លា ។ សាលាបឋមសិក្សា ហ៊ុន សែន សូភី និងផ្សារហ្ក្រេនម៉ាត ស្ថិតនៅចំណុចផ្លូវលេខ១ សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ។

លោក យ៉ាត ចាន់ណា អនុប្រធានមន្ទីរពិសោធន៍នៃសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យនិងជាតំណាងលោក សាន វិជ្ជសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា មន្រ្តីជំនាញចុះត្រួតពិនិត្យ គុណភាព សុវត្ថិភាព ផលិត​ផលចំណីអាហារ តាំងលក់នៅក្នុងសាលារៀន គឺក្នុងគោលបំណងដើម្បីពង្រឹង សុវត្ថិភាព ផលិតផលចំណីអាហារសម្រាប់សិស្សទិញទទួលទាន ប្រកបដោយគុណភាពនិងមាន អនាម័យល្អ ពីព្រោះថានៅខេត្តបន្ទាយមានជ័យ កន្លងមកធ្លាប់កើតមានករណីពុលអាហារនៅក្នុងសាលារៀនមួយចំនួនរួចមកហើយ ដែលនាំកើតក្តីកង្វល់ពីសំណាក់អាណាព្យាបាលសិស្ស៕B/


#