រកឃើញវិជ្ជមាន កូវីដ-១៩ ចំនួន៤ករណីថ្មីទៀតត្រឹមយប់ថ្ងៃទី២៤ខែមីនា

102
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ៖យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅយប់ថ្ងៃទី២៤ ខែមីនាឆ្នាំ២០២០មុននេះបន្តិច បានឱ្យដឹងថា កម្ពុជាបានរកឃើញវិជ្ជមាន កូវីដ-១៩ ចំនួន ៤ករណី ទៀតនៅខេត្តកំពង់ចាម ហើយ៤ករណីបានជាសះស្បើយ ។សរុបមកទល់នឹងបច្ចុប្បន្នចំនួនកើនឡើងដល់ ៩១ករណី។

ការរកឃើញថ្មី៤ករណីថ្មីនេះមាន២ករណីជាជនជាតិអង់គ្លេស អាយុ៦១ឆ្នាំនិង៧៩ឆ្នាំ។ចំណែក២ករណីទៀតគឺជាជនជាតិអាមេរិក អាយុ៥៩ឆ្នាំនិង៦២ឆ្នាំ ជាប្តីប្រពន្ធនឹងគ្នា។ពួកគាត់គឺជាអ្នកដំណើរលើកប៉ាល់ Viking Cruise Journey ។

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា៖ពួកគាត់ទាំង៤ ជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដំណើរតាមនាវា Viking Cruise Journey ដែលបានដាក់ឱ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃហើយត្រូវបានរកឃើញថាមានវីរុសកូវិឌ១៩នៅវេលាយប់ថ្ងៃទី២៣មីនា។ពួកគាត់ត្រូវដាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។រីឯភ្ញៀវទេសចរនៅលើកប៉ាល់ Viking Cruise Journey ចំនួន ៥៣នាក់ ទៀត ត្រូវបានអនុញ្ញាតឲ្យចាកចេញពីសណ្ឋាគារមេគង្គ នៅល្ងាចថ្ងៃទី២៤ ខែមីនា ដើម្បីឲ្យពួកគាត់ត្រឡប់ទៅប្រទេសកំណើតវិញ បន្ទាប់ពីត្រូវបានទុកដាច់ដោយឡែករយៈពេល ១៤ថ្ងៃ និងក្រោយពីការធ្វើតេស្ត រកមិនឃើញ COVID-19 ចំនួន៣លើកមកហើយនោះ។

ក្រុមការងាររបស់ក្រសួងសុខាភិបាលកំពុងតែធ្វើកិច្ចការ ស្រាវជ្រាវករណីថ្មីជាបន្តទៀតហើយនឹងបន្តជម្រាបជូនដល់បងប្អូនសាធារណជនប្រសិនបើមានរកឃើញករណីវិជ្ជមាន វីរុសកូវីដ១៩ថ្មីណាផ្សេងទៀត។

 សូមអានលម្អិតសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖