រកឃើញសហគ្រិនឆ្នើមវ័យក្មេង១២រូប ត្រៀមខ្លួនចូលរួមប្រកួតវគ្គ ផ្តាច់ព្រ័ត្រនៅដើមខែកក្កដា

604
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-សហគ្រិនវ័យក្មេង ១២រូប ត្រូវបានជម្រើសចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីយប់ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ នៅឯសណ្ឋាគារហ៊ីម៉ាវារីក្រោមការដាក់ពិន្ទុ យ៉ាងល្អិតល្អន់ពីគណកម្មការ។

សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា(JCI) សាខាមេគង្គ និងសមាគមសហគ្រិនវ័យ ក្មេង កម្ពុជា(YEAC) បានសហការរៀបចំកម្មវិធី «បទបង្ហាញអាជីវកម្មជាសាធារណៈ» របស់សហគ្រិនវ័យក្មេងដែលជាប់វគ្គជម្រុះ ។សហគ្រិនឆ្នើមទាំង១២រូបនោះ ត្រូវបាន ប្រកាស បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

សហគ្រិនទាំង១២រូបមាន​ ទី១ លោក នួន រិទ្ឋីមកពីក្រុមហ៊ុន Khmer Foundation Appraisal Co.,Ltd។ ២-លោក ហេង ហុកឆាយមកពីក្រុមហ៊ុន Prima OCS Co., Ltd។ ៣-អ្នកស្រី ប៊ុន ចាន់និមលមកពី Sastra Media Co., Ltd។ ៤-កញ្ញា ឃុន ពិសីមកពី Career Finder។ ៥-លោកស្រី ណុប ចិន្តាមកពីក្រុមហ៊ុនWLG Electronic Co., Ltd។ ៦-លោក ឆន គីមពិជេដ្ឋមកពីក្រុមហ៊ុនMekong Valley Co., Ltd។ ៧-លោក សួន ប៊ុនថងមកពីLight Bridge School Co., Ltd។ ៨-លោក ឡុង សុភ័ក្រមកពីក្រុមហ៊ុន Sopheaklong Supplier Co., Ltd។ ៩-កញ្ញា ណាម ចំណាមមកពី Melvin Dentist Care។ ១០-លោកស្រី ញឹម សុរីដាមកពី De Lotusia Enterprise។ ១១-លោក ប៊ុន ផាកមកពីក្រុមហ៊ុនCamazoon Co., Ltd
។ ១២-អ្នកស្រី ប៉ុង លីមសានមកពីFirst Womantech Asia Co., Ltd។

សហគ្រិន ១២រូប បានជាប់ជ័យលាភី នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយ ពីបានធ្វើបទបង្ហាញ នឹងមានឱកាសឈាន ទៅដណ្តើមពានរង្វាន់ប្រចាំឆ្នាំ នៅវគ្គផ្តាច់ ព្រ័ត្រដើមខែកក្កដាខាងមុខនេះ។ កម្មវិធីនេះក៏ទទួលបាន នូវសន្ទុះនៃការចូលរួមពី បេក្ខជន ដែលជាសហគ្រិន នៅតាមបណ្តាខេត្តមួយចំនួនធំ នៅក្នុងព្រះរាជាណាចក្រ កម្ពុជា មានដូចជា ខេត្តសៀមរាប បាត់ដំបង ព្រះសីហនុ កំពង់ចាម និងកណ្តាល។ តាមរយៈកំណើននៃការចូលរួម ពីខាងសហគ្រិនមកពីទីកន្លែងផ្សេងៗនេះ ក៏បាន សបញ្ជាក់ការ អំពីការរីកចម្រើន នៃ សហគ្រិនភាព នឹងការកើនឡើង នៅប្រភេទនៃ អាជីវកម្ម ផ្សេងៗ ដែលបានតែកំពុងនឹងចាក់ ឬចូលទៅក្នុងសង្គមកម្ពុជាផងដែរ៕