រកឃើញ​ខ្មោច​សំពៅ​ឈ្មួញ​ចំណាស់​បំផុត​ក្នុង​ពិភពលោក​នៅ​បាតសមុទ្រ​ខ្មៅ​

1284
ចែករម្លែក
  • 12
    Shares

​ខ្មោច​សំពៅ​នៅ​ល្អ​ដ៏​ចំណាស់​បំផុត​ក្នុង​ពិភពលោក​ត្រូវបាន​រកឃើញ​គួរឱ្យភ្ញាក់ផ្អើល​នៅក្នុង ទឹក​ជម្រៅ​ដល់​ទៅ​ពីរ គីឡូម៉ែត្រ​នៃ​សមុទ្រ​ខ្មៅ (Black Sea) ដែល​គ្មាន​អុកស៊ីហ្សែន​។

​យោងតាម​អ្នកជំនាញ​បានឱ្យដឹងថា សំពៅ​ឈ្មួញ​របស់​ជនជាតិ​ក្រិ​ក សម័យបុរាណ​ប្រវែង ២៣ ម៉ែត្រ​នេះ​មាន​អាយុកាល​ដល់​ទៅ​ជាង ២.៤០០ ឆ្នាំ​ឯណោះ​។ ខ្មោច​សំពៅ​នេះ​រក ឃើញ​នៅ “​ផ្នូរខ្មោច​នាវា​” (shipwreck graveyard) ដ៏​ល្បីល្បាញ​មួយ​ដែល​គេ​បា​នរក ឃើញ​ខ្មោច​នាវា​ជាង​៦០​គ្រឿង​ផ្សេងទៀត​រួចមកហើយ ហើយ​វា​មាន​ភូមិសាស្ត្រ​ស្ថិត នៅ​ចម្ងាយ ប្រមាណ ៨០ គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​នៃ​ប្រទេស​ប៊ុលហ្គារី​។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស បាន​រកឃើញ​ខ្មោច​សំពៅ​ដ៏​ចំណាស់​បំផុត​របស់​ពិភពលោក​នេះ អំឡុង​បេសកកម្ម​រុករក​របស់ខ្លួន​នៅ​ចុងឆ្នាំ​២០១៧​។ សូមបញ្ជាក់ថា គេ​ធ្លាប់​បានឃើញ សំពៅ​ឈ្មួញ​នេះ​នៅលើ​ភាជន៍​របស់​ជនជាតិ​ក្រិ​ក សម័យបុរាណ​ដូចជា​នៅលើ​ថូរ​ផ្កា Siren Vase ដែល​ដាក់​តាំងនៅ​សារមន្ទីរ​អង់គ្លេស ជាដើម​៕ ប្រែ​សម្រួល​: ខុម​