រកឃើញ​ជ័យលាភី​ឆ្កែ​មុខ​អាក្រក់​បំផុត​លើ​ពិភពលោក​

627
ចែករម្លែក

សុនខ​ឈ្មោះ Scamp the Tramp នឹងមិន​ឈ្នះ​ការប្រកួត​សម្រស់​ល្អ​ឯក​នោះទេ​។ ប៉ុន្តែ​ឆ្កែ​ឈ្មោល​មួយ​នេះ​បានឈ្នះ​ពានរង្វាន់​ឆ្កែ​មុខ​អាក្រក់​បំផុត​លើ​លោក​។

​ឆ្កែ​រោម​ងាប់​និង​ភ្នែក​លៀន​មួយ​ក្បាល​នេះ បានទទួល​ពានរង្វាន់​កាលពី​រាត្រី​ថ្ងៃ​សុក្រ​ទី​២១​មិថុនា នៅឯ​កម្មវិធី​ប្រកួត​ឆ្កែ​មុខ​អាក្រក់​បំផុត​របស់​ពិភពលោក​ប្រចាំឆ្នាំ​លើក​ទី​២១​។

​ម្ចាស់​ឆ្កែ​ឈ្មោះ វី​វ៉ុ​ន ម៉ូ​រ៉ូ​ណេ​ស មកពី​ទីក្រុង​សាន់​តា​រ៉ូ​សា រដ្ឋ​កាលីហ្វ័រ​ញ៉ា ឈ្នះ​ទឹកប្រាក់​ប្រមាណ ១.៥០០ ដុល្លារ​ជាមួយ​សុនខ​របស់គាត់​ក្នុង​កម្មវិធី ឈ្នះ​សាច់ប្រាក់​ផ្សេងទៀត ១.៥០០ ដុល្លារ​សម្រាប់​បរិច្ចាគ​ដល់​ជម្រក​សត្វ​ឆ្កែ និង ពាន​មួយ​។

​ឆ្កែ​មួយ​ក្បាល​នេះ​ត្រូវបាន​លោកស្រី​ម៉ូ​រ៉ូ​ណេ​ស​សង្គ្រោះ​តាម​ដងផ្លូវ​ក្នុង​ឆ្នាំ ២០១៤ បន្ទាប់ពី​លោកស្រី​ប្រទះឃើញ​វា​ត្រូវគេ​ប្រមូល​ដាក់​នៅ​ក្រុមហ៊ុន​ចាប់​ឆ្កែ​អនាថា Pet Finder​។​

Scamp the Tramp គឺ​ឈ្នះ​ក្នុងចំណោម​ឆ្កែ​មុខ​អាក្រក់ ១៨ ក្បាល​ផ្សេងទៀត​៕ ដោយ៖ កញ្ញាដាលីស

Scamp the Tramp ឈ្នះ​ពាន​ឆ្កែ​មុខ​អាក្រក់​បំផុត​លើ​ពិភពលោក
Scamp the Tramp ឈ្នះ​ពាន​ឆ្កែ​មុខ​អាក្រក់​បំផុត​លើ​ពិភពលោក