រកឃើញ​ជ័យលាភី​ពានរង្វាន់​សហគ្រិន​វ័យក្មេង​ឆ្នាំ​២០១៨​ហើយ​

591

​ដោយ : បូ​រិ​ន​ / ​ភ្នំពេញ ​៖ ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជាឆ្នាំ​២០១៨ បាន​រកឃើញ សហគ្រិន​វ័យក្មេង​ឆ្នើម ចំនួន​៥​រូប កាលពី​រាត្រី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សុខា ដោយមាន​ការចូលរួម​ពី សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា (JCI) សាខា​មេគង្គ និង​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា (YEAC) បាន​សហការ​រៀបចំ «​ពិធី​ប្រកាស​សហគ្រិន​វ័យក្មេង​ឆ្នើម​ទាំង​៥​រូប​» នៃ​ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា​ឆ្នាំ​២០១៨ (Cambodian Young Entrepreneur Awards 2018)​។

​សហគ្រិន​វ័យក្មេង​កម្ពុជា ទាំង​៥​នាក់ មាន ទី​១.ឈ្មោះ គៀត អភិវឌ្ឍន៍ ទទួលបាន​ពាន​ឆ្នើម, ទី​២.ឈ្មោះ ផាវ ដា​រ័ត្ន ពានរង្វាន់​សង្គម, ទី​៣.ខេង វ៉ានដា ពានរង្វាន់ បច្ចេកវិទ្យា, ទី​៤.ឈ្មោះ ថូ​ង ធីតា ពានរង្វាន់ សហគ្រិន​ឆ្នើម​ស្ត្រី, ទី​៥.ឈ្មោះ វី ថា​នី ពានរង្វាន់ អាជីវកម្ម​ទើប​បង្កើត​ថ្មី​។​

​សូមបញ្ជាក់​ផងដែរ​ថា ការរៀបចំ​កម្មវិធី​នេះ ធ្វើ​មកជា​ច្រើន​ខែ​មកហើយ ដោយ​មួយ​វគ្គ​ទៅមួយ​វគ្គ តែង​ធ្វើ​កម្មវិធី ឡើង​ធ្វើ​បទ​បង្ហាញ ដើម្បី​រើសយក នឹង​ឈានទៅ​ដណ្តើមពាន​រង្វាន់​ប្រចាំ​ឆ្នាំនេះ​។ ទម្រាំ​តែ​ឈាន​មកដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ មាន​បេក្ខជន​សហគ្រិន​ប្រមាណ​ជា​៤០​នាក់​បានដាក់​ពាក្យ​ចូលរួម​ប្រកួត​នៅក្នុង​កម្មវិធី​នេះ​។ យ៉ាងណាមិញ មានតែ​

​បេក្ខជន​២៥​នាក់​ប៉ុណ្ណោះ ត្រូវ​ជម្រុះ​យ៉ាង​ស្វិតស្វាញ ពី​ខាង​បណ្តា​គណៈកម្មាការ​ទាំងអស់​របស់​កម្មវិធី​ពានរង្វាន់ សហគ្រិន​វ័យក្មេង​កម្ពុជា​ឆ្នាំ​២០១៨​។ ជាក់ស្តែង សហគ្រិន​ទាំង​១៦​រូប ត្រូវ​ជ្រើស​ចូលដល់​ពាក់កណ្តាល​ផ្តាច់​​ ព្រ័ត្រ ដែល​បានជ្រើសរើស​នេះ នឹងត្រូវ​ធ្វើ​បទ​បង្ហាញ​នៅ​ចំពោះមុខ​គណៈកម្មាការ​ទាំ​ង​អស់​នៅ​ជុំវិញ​គម្រោង​អាជីវកម្ម ប្រព័ន្ធគ្រប់គ្រង​អាជីវកម្ម សមិទ្ធផល​នានា ព្រមទាំង​ការចូលរួម​របស់​អាជីវ​កម្ម​របស់​ពួកគេ​នៅក្នុង​ការដោះស្រាយ​បញ្ហា​នៅ​ក្នង​សង្គម​ផងដែរ រហូត​ស្វែង​រកឃើញ សហគ្រិន​វ័យក្មេង ឆ្នើម​ទាំង​៥​រូប ខាងលើនេះ​។​

​បេក្ខជន​សហគ្រិន​ដែល​បាន​ចូលរួម ក្នុង​កម្មវិធី​ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា ឆ្នាំ​២០១៨ សហគ្រិន​នឹងត្រូវ​ជួប​ជាមួយនឹង​គណៈកម្មាការ នៅក្នុង​បន្ទប់​នីមួយៗ​ទៅតាម​មុខជំនាញ និង​ផ្នែក​ផ្សេងៗ​ដែល​ក្រុមការងារ បានរៀបចំ ដើម្បី​ធ្វើការ​វាយតម្លៃ​ស៊ីជម្រៅ និង​ដាក់ពិន្ទុរ​ទៅលើ​អាជីវកម្ម​របស់​បេក្ខជន ដែលជា​សហគ្រិន​ទាំងអស់ៗ​អោយ​កាន់​តែមាន​ភាពត្រឹមត្រូវ សុ​ក្រឹត្យ​និង យុត្តិធម៌​៕​B