រកឃើញ​ជ័យលាភី​លេខ​១​កញ្ញាឯក​កម្ពុជា​២០១៧

467

កាលពី​យប់មិញ​នេះ​ការប្រកួត​កញ្ញាឯក​កម្ពុ​ជា​២០១៧ (Miss Cambodia 2017 ) ដែល​រៀបចំឡើង​នៅ Naga World បាន​រកឃើញ​ជ័យលាភី​លេខ​១​ហើយ ក្រោយពី​ធ្វើការ​ជម្រុះ​ជាច្រើន​វគ្គ​។​


​រឿន ណាត ម្ចាស់​ជ័យលាភី​លេខ​១​កញ្ញាឯក​កម្ពុជា​២០១៧

​កញ្ញាឯក​កម្ពុជា​លេខ​១​សម្រាប់​ឆ្នាំ​២០១៧​នេះ​បាន​ទៅលើ​បេ​ក្ខ​នារី​ឈ្មោះ រឿន ណាត អាយុ ១៨ ឆ្នាំ មកពី​ខេត្តកំពង់ចាម​។ នាង​ជា​បេ​ក្ខ​នារី​មួយរូប​ទទួលបាន​ពានរង្វាន់​៣​ក្នុងការ​ប្រកួត​នេះ​គឺ​ពាន​ទី​១ ជា​កញ្ញាឯក​ដែល​គ្រង​ឈុត​ជប់លៀង​ស្រស់ស្អាត​ជាងគេ​បំផុត ពាន​ទី​២​ស្លៀក​ឈុត​ប្រពៃណី​ខ្មែរ​ស្រស់ស្អាត​លេចធ្លោ​ជាងគេ និង​ពាន​ទី​៣​ចុងក្រោយ​ទទួលបាន​ងា​ជា​កញ្ញាឯក​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៧​។​

​រឿន ណាត បាន​លើកឡើងថា នាង​ពិត​ជាមាន​អារម្មណ៍​រំភើប​យ៉ាងខ្លាំង ព្រោះ​មិន​នឹកស្មានថា​ខ្លួន​មានឱកាស​បាន​គ្រង​មកុដ​កញ្ញាឯក​កម្ពុ​ជាស​ម្រា​ប់​ឆ្នាំ​២០១៧​នេះ​។​

“​ចំពោះ​ការប្រឡង​បវរកញ្ញា​គឺជា​ក្ដី​ស្រមៃ​១​របស់ខ្ញុំ​តាំងពី​នៅ​តូច​។ ពេលនេះ​ខ្ញុំ​បានសម្រេច​ក្ដី​ស្រមៃ​ហើយ ដូច្នេះ​ខ្ញុំ​នឹង​យក​អ្វីដែល​ខ្ញុំ​ទទួលបាន​នៅថ្ងៃនេះ​ទៅ​បង្ហាញ​លើ​ឆាក​អន្តរជាតិ​ដើម្បី​ឲ្យ​ពិភពលោក​ស្គាល់​ពី​វប្បធម៌​ប្រពៃណី​ដ៏​ផូរផង់​របស់​កម្ពុជា​”​។ កញ្ញាឯក​លេខ​១​ថ្លែង​បញ្ជាក់​។​

​គួរបញ្ជាក់​ការប្រឡង​កញ្ញាឯក​កម្ពុ​ជា​សម្រាប់​ឆ្នាំ​២០១៧ នេះ​មានការ​ដាក់ពិន្ទុ​យ៉ាង​សុក្រឹត​ពី​គណៈកម្មការ​ទើប​រកឃើញ​ម្ចាស់​ជយលាភី​លេខ​១៕​អត្ថបទ​៖ ឆុង ស៊ីណាន /sn

​ប្រភព​៖sabay​