រកឃើញ​ទឹកធ្លាក់​ប្រាំពីរ​ជាន់​មួយកន្លែង​ទៀត នៅ​ស្រុក​ឱ​ ​រ៉ា​ល់ អាច​ទាក់ទាញ​អ្នក​ទេសចរណ៍​មក​កម្សាន្ត​

853

(​កំពង​ស្ពឺ​)៖ តំបន់​កសាន្ត​ទឹកជ្រោះ​មួយកន្លែង​ដែល​លាក់ខ្លួន​​ជាង​២០០០​ឆ្នាំ​មកហើយ ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​រក​​ឃើញ​នៅ​ចំណុច​តំបន់​ឆ្អិន ស្ថិតក្នុង​ភូមិ​សំរោង ឃុំ​ត្រពាំង​​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។​ ​តំបន់​ទឹកជ្រោះ​ដែល​ប្រជាពលរដ្ឋ​រកឃើញ​នេះ មាន​ទឹកធ្លាក់​ប្រាំពីរ​ជាន់ ហើយ​មាន​ដើមឈើ​ធំៗ នៅ​ច​ណុ​ច​នោះ​អាច​​ឱ្យ​ភ្ញៀវ​ទេសចរណ៍​មក​លំហែ​បាន នៅ​រដូវ​បុណ្យចូលឆ្នាំ និង​​ភ្ជំបិណ្ឌ​។​ល​។​

ប្រសិនបើរ​បងប្អូន​ចង់ទៅ​កំសាន្ត​តំបន់​ទឹក​ថ្មី​មួយ​នេះ យើង​ធ្វើដំណើ​ចេញពី​ទីក្រុង​ភ្នំពេញ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ មកដល់​ចំណុច​ភូមិ​ពាណិជ្ជកម្ម​សង្កាត់​រកា​ធំ ក្រុង​ច្បារមន​​ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៨​និង​៤៩ បត់​ស្តាំ​តាម​ប​ណ្តោ​​យ​ផ្លូវជាតិ​លេខ​៤៤ ដែលមាន​ចំងាយ​៦៤​គីឡូម៉ែត្រ ដល់​​តំបន់​ទេសចរណ៍​តេ​ទឹក​ពុះ ​រួច​បន្តដំណើ​បត់​ស្តាំ​ង​ចំងាយ​៤០​គីឡូម៉ែត្រ​ទៅ​ភូមិ​សំរោង​ ឃុំ​ត្រពាំង​ជោ និង​ទៅដល់​តំបន់​ឆ្អិន​ដែលមាន​ទឹកជ្រោះ​ដ៏ស្រស់ស្អាត​ពី​ធម្មជាតិ ដែល​ដែល​ស​ង្ងំ​លាក់ខ្លួន​ក្នុង​ព្រៃឈើ​ធំៗ​។​

លោក ប៊ុន វិចិត្រ អភិបាលរង​ស្រុក​ឱ​រ៉ា​ល់ បានឱ្យដឹងថា តំបន់​ទឹកធ្លាក់​ប្រាំពីរ​ជាន់​មានឈ្មោះ​ក្បាល​ស្ទឹង​ប្រ​នោម ជាប់​​ព្រំប្រទល់​ជាមួយ​ស្រុក​វាលវែង ខេត្ត​ពោធិ៍​សាត​។ ហើយ​តំបន់​ទឹកធ្លាក់​ប្រាំពីរ​ជាន់​នេះ ខាង​ស្រុក និងខេត្ត​កំពុង​សិក្សា ​ដើម្បី​ធ្វើ​ផ្លូវ​ចូលទៅ​កំសាន្ត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​​ជាតិ និង​អន្តរជាតិ​មក​លំហែ​។​

​លោក​បាន​បន្តថា សព្វថ្ងៃនេះ​បើ​បងប្អូន​ចង់ទៅ​កំសាន្ត​នៅ​​តំបន់​ទឹកធ្លាក់​ប្រាំពីរ​ជាន់ អាចមក​តាមផ្លូវ​ជាតិ​លេខ​៥ មក​​កាន់​ស្រុក​វាលវែង ដែលមាន​ព្រំប្រទល់​ជាប់​គ្នា​ណាមួយ​​ខាង​ស្រុក​វាលវែង​មាន​ផ្លូវ​ងាយស្រួល​ឱ្យ​បងប្អូន​ស្រួល​ធ្វើ​​ដំណើរ​។​

លោក សៅ សារ៉ន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ បាន​និយាយថា ខាង​មន្ទីរ​ខាង​លោក​និង​ចុះទៅ​សិក្សា​នៅ​តំបន់​ទឹកធ្លាក់​ប្រាំពីរ​ជាន់ ដើម្បី​ធ្វើ​ផ្លូវ​ទៅ​សម្រាប់​ឱ្យ​ភ្ញៀវ​ទេស​ចរណ៍​មក​កំសាន្ត ព្រោះ​តំបន់​ខាងលើនេះ​មាន​ធន់​ធាន​ធម្ម​​ជាតិ​ស្រស់បំព្រង​។​

​លោក​បាន​បន្តថា តំបន់​ទឹកធ្លាក់​ប្រាំ​ជាន់​អាច​ទទួលភ្ញៀវ​ទេស​ចរណ៍​មក​លំហែ​បាន​រាប់ម៉ឺន​នាក់ ព្រោះ​មាន​ទឹកធ្លាក់​ប្រាំពីរ​​ជាន់ ជាពិសេស​មាន​ដើមឈើ​ធំៗ​ដុះ​ស្រប​ទឹកធ្លាក់ និង​ម្លប់​​ត្រឈឹងត្រឈៃ​ធ្វើ​អ្នក​ទេសចរណ៍​ចាប់​អរ​ម្រ​ចង​មក​កំសាន្ត​៕L ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​