រកឃើញ​ទៀតហើយ​តាសក់​ល្អ​ចំពោះ​ជំងឺ​ទឹកនោមផ្អែម​

443
ចែករម្លែក
  • 5
    Shares

​មែនហើយ បើសិនជា​អ្នកមាន ជំងឺ​ទឹកនោមផ្អែម អ្នក​អាច​ញ៉ាំ​ផ្លែ តាសក់​បាន​។ តាមពិតទៅ ដោយសារ តែ​តាសក់​មាន​ជាតិ​កាបូ​អ៊ី​ដ្រា​ត​ទាប ដូច្នេះ​អ្នក​សឹងតែ​អាច​ញ៉ាំ​តាសក់ ច្រើន ប៉ុនណា ក៏បាន​និង​គ្រប់ពេល ដែល​អ្នក​ចង់​។ សមាគម​ជំងឺ​ទឹក នោម​ផ្អែម អាម៉េរិក​បាន​ពិចារណា​ថា តាសក់​ដែលជា​បន្លែ​គ្មាន​ជាតិ​អាមីដុង គឺជា​អាហារ​មួយ​ប្រភេទ​ដែល​អាចបំពេញ​តម្រូវកា​រអា​ហារ របស់​អ្នកជំងឺ​ទឹកនោមផ្អែម​បាន ។​

​ការសិក្សា​មួយ​បានឱ្យដឹងថា របប​អាហារ​ដែលមាន​កាឡូរី​ទាប ជាពិសេស​ជា​ប្រភេទ​បន្លែ​គ្មាន​ជាតិ អាមីដុង ត្រូវបាន​អះអាងថា ជួយ​សម្រួល​ដល់​ជំងឺ​ទឹកនោមផ្អែម ប្រភេទ​ទី​២ យ៉ាង​មាន ប្រសិទ្ធភាព​។
​ ​
តាម​ការសិក្សា​ទៅលើ​សត្វ ដែល​ភ្ជាប់​ទំនាក់ទំនង​រវាង​សារធាតុ ចេញពី​តាសក់ ជាមួយនឹង​ការបញ្ចុះ ជាតិ​ស្ករ​ក្នុង​ឈាម​ត្រូវបាន​គេ​ធ្វើ រួចហើយ ប៉ុន្តែ​វា​នៅមាន​ដែន​កំណត់ នៅឡើយ​។ ករណីបែបនេះ ត្រូវតែ មានការ​សិក្សា​ស្រាវជ្រាវ​បន្ថែមទៀត​។​

​តាម​ការសិក្សា​ក្នុង​ឆ្នាំ ២០១១ បាន​សន្និដ្ឋាន​ឃើញថា កណ្តុរ​ដែល មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ មានការ​ថយចុះ​ជាតិ​ស្ករ​ក្នុង​ឈាម ក្រោយពី​ស៊ី​របប​អាហារ​ជា​ប្រភេទ​សារធាតុ​ចម្រាញ់​ចេញ ពី​គ្រាប់​តាសក់​រយៈពេល​៩​ថ្ងៃ ។​

​តាម​ការសិក្សា​ក្នុង ឆ្នាំ​២០១២ បាន​បញ្ជាក់ថា សារធាតុ Phytonu-trients របស់​តាសក់​មាន ទំនាក់ទំនង បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​លើ​កណ្តុរ មាន​ជំងឺ​ទឹកនោមផ្អែម ។​
​ ​
តាម​ការស្រាវជ្រាវ​ក្នុង ឆ្នាំ ២០១៤ ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Journal of Medicinal Plant Research បានបញ្ជាក់​ច្បាស់​ថា សាច់​តាសក់​អាច​ប្រើ​ដើម្បី​ព្យាបាល និង​គ្រប់គ្រង ជំងឺ​ទឹកនោមផ្អែម លើ​សត្វ​កណ្តុរ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។
​ ​
ការសិក្សា​ទាំងនេះ​សុទ្ធតែ ប្រើប្រាស់​សារធាតុ​ចម្រាញ់​ចេញពី​តាសក់​ទាំងអស់​។ វា​មិនមាន​អំ​ណះ អំ​ណា​ង​ណាមួយ​ដែល​បញ្ជាក់ថា ការ​ញ៉ាំ​តាសក់​ទាំងមូល​នឹង​ផ្តល់​ជា ប្រយោជន៍​ដូចគ្នា​ឡើយ ៕ ដោយ​: health.com.kh​

#