រកឃើញ​ទំនាក់ទំនង​គួរ​ឲ្យ​ខ្លាច​រវាង​ថ្នាំ​គ្រាប់​កាល់ស្យូម និង​មហារីក​

577
ចែករម្លែក
  • 1
    Share

ការបំពេញ​កាល់ស្យូម​ហួស​កម្រិត​ដោយ​ថ្នាំ​គ្រាប់​អាចធ្វើ​ឲ្យ​កើន​ហានិភ័យ​ស្លាប់​ដោយសារ​មហារីក​កើន​ទ្វេដង ។​

​ការស្រាវជ្រាវ​មួយ​ទើប​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី​វិទ្យាសាស្ត្រ​មួយ បាន​បង្ក​ការភ្ញាក់ផ្អើល ពេល​ប្រកាសថា ពពួក​ថ្នាំ​គ្រាប់​កាល់ស្យូម និង​វីតាមីន D អាច​បង្ក​ការ​ឆាប់​ស្លាប់ ដោយសារ​មហារីក និង​ជំងឺ​គ្រោះថ្នាក់​ផ្សេងៗ ប្រសិន​ប្រើ​ច្រើន​ហួស ឬ ប្រើពេល​សរីរាង្គ​មិន​ខ្វះ​សារជាតិ​នេះ ។​

​វីតាមីន D ក៏​ត្រូវបាន​ពិនិត្យ​ដល់ ។ ពួក​អ្នកស្រាវជ្រាវ​សង្កេតឃើញថា ប្រសិន​មិន​ខ្វះ​វីតាមីន D តែ​នៅតែ​ប្រើ​ថ្នាំ​គ្រាប់​បំពេញ​នោះ​មានការ​កើនឡើង​ហានិភ័យ​ឆាប់​ស្លាប់​ដោយសារ​គ្រប់​មូលហេតុ​រួមមាន​ជំងឺ​សរសៃឈាម​បេះដូង និង​មហារីក ។​

​មនុស្ស ២៧.០០០ នាក់ ត្រូវបាន​តាមដាន​ក្នុង​រយៈពេល ១២ ឆ្នាំ ។ នៅ​ក្រុម​មាន​លេបថ្នាំ​គ្រាប់​កាល់ស្យូម​រាល់ថ្ងៃ​ក្នុង​កម្រិត​លើស 1.000 mg នោះ​អត្រា​ស្លាប់​ដោយសារ​មហារីក​គឺ ២៤/១០០០ នាក់ ក្នុងពេល​អ្នក​មិន​ប្រើ​អត្រា​នេះ​តែ ១២/១០០០ នាក់ ។ ដូច្នេះ ហានិភ័យ​ស្លាប់​ដោយសារ​មហារីក​កើន​ទ្វេដង​នៅ​អ្នក​ប្រើ​លើស 1000 mg ក្នុង​១​ថ្ងៃ ។​

​តាម​វេជ្ជបណ្ឌិត ហ្វា​ង ហ្វា​ង ចាង ( Fang Fang Zhang) អ្នកដឹកនាំ​ការស្រាវជ្រាវ​បាន​អះអាងថា ក្រុម​របស់លោក​នៅ​សង្កេតឃើញ​សារជាតិ​ជីវជាតិ​ជាច្រើន​ពង្រីក​គុណប្រយោជន៍​តាមរយៈ​អាហារ តែ​បែរជា​គ្មាន​ប្រយោជន៍​ពេល​បំពេញ​ដោយ​ថ្នាំ គ្រាប់ ។ ទន្ទឹម​នោះ​ការបំពេញ​ជីវជាតិ​ដោយ​អាហារ គឺមាន​សុវត្ថិភាព​ជាង​ព្រោះ​ពេល ថ្នាំ​គ្រាប់​កាល់ស្យូម​បង្ហាញ​ទំនាក់ទំនង​គួរ​ឲ្យ​ខ្លាច ជាមួយ​ជំងឺមហារីក ការបរិភោគ​អាហារ​សម្បូរ​កាល់ស្យូម​បែរជា​មិនមាន​ហានិភ័យ ៕ ប្រែ​សម្រួលៈ រតនៈ​