រកឃើញ​ទំនិញ​ខូចគុណភាព​និង​ហួស​កាលកំណត់​នៅក្នុង​ផ្សារ​ចំនួន​ពីរ​ក្នុង​ក្រុង​សៀមរាប​

291
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​: កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តសៀមរាប សហការ​ជាមួយ​មន្ត្រី​ពាណិជ្ជកម្ម​ខេត្តសៀមរាប​,​នគរបាល​ខេត្តសៀមរាប​និង​គណៈកម្មការ​ផ្សារ​ដើម​ក្រឡាញ់​និង​ផ្សារ​ទឹក​វិល​។​សមត្ថកិច្ច​បាន​ចុះ​ត្រួតពិនិត្យ​និង​ផ្សព្វផ្សាយ​អំពី​គុណភាព​សុវត្ថិភាព​ម្ហូបអាហារ បាន​រកឃើញ​ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​សរុប​ចំនួន​៨៣៣,៧៦​លីត្រ និង​២២​គីឡូក្រាម​។​

​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តសៀមរាប​បានឱ្យដឹង​ថា​ដោយ​ចូលរួម​សហការ​ជាមួយ​មន្ត្រីនគរបាល​ខេត្តសៀមរាប​និង​គណៈកម្មការ​ផ្សារ​បាន​ចុះ​ត្រួតពិនិត្យ​និង​ផ្សព្វផ្សាយ​អំពី​គុណភាព​សុវត្ថិភាព​ម្ហូបអាហារ​។​ដែលមាន​ដាក់តាំង​លក់​នៅក្នុង​ផ្សារ​សម្ដេច​តេ​ជោរ​ដើម​ក្រឡាញ់​ដែលមាន​ទីតាំងនៅ​ភូមិ​ត្រ​ពាំ​សេះ​សង្កាត់​គោកចក​និង​ផ្សារ​ទឹក​វិល​ស្ថិតនៅ​ភូមិ​ទឹក​វិល​សង្កាត់​ទឹក​វិល​ក្រុង​សៀមរាប​ខេត្តសៀមរាប​។​

​មន្ត្រី​ដដែល​បាន​បន្តថា​ក្នុង​ការចុះ​ត្រួតពិនិត្យ​ក្នុង​ផ្សារ​ទាំង​២​ខាងលើ​មន្ត្រី​ជំនាញ​យើង​បានធ្វើ​តេស្ត​បឋម​ដើម្បី​រកសារ​ធាតុគីមី​ហាមឃាត់​មួយចំនួន​ទៅលើ​ផលិតផល​ម្ហូបអាហា​រដែ​ល​ដាក់លក់​ក្នុង​ផ្សារ​នោះបាន​ចំនួន​៩​គំរូ​។​មានដូចជា​៖​បង្គា​ថៃ​ប្រហិត​សាច់គោ​ខ្ញី​ហាន់​មី​លឿង​សរសៃ​លោត​គុយទាវ​បាញ់​កាញ់ សណ្ដែកបណ្ដុះ​ស្ពៃជ្រក់​និង​អំបិល​។​

​មន្ត្រី​ដដែល​បាន​បញ្ជាក់ថា​ជា​លទ្ធផល​យើង​បាន​រកឃើញ​ទំនិញ​ខូចគុណភាព​និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​រួមមាន​-​ប្រហិត​ចំនួប ៨ កញ្ចប់ ស្មើនឹង ៨ គី​ឡួ​ក្រាម​-​ហ​ត​ដក​ចំនួន ៧ កញ្ចប់ ស្មើនឹង ៥ គីឡូក្រាម​-​ម្ស៉ៅ​ស៊ុប​ចំនួន ៩ កញ្ចប់ ស្មើនឹង ៩​គីឡូក្រាម​។​ស្រា​បៀរ​កំប៉ុង​ចំណុះ​៣៣០​មី​លី​លីត្រ​ចំនួន ៩១​កេស​ស្មើនឹង​៧២០.៧២​លីត្រ​-​ទឹកក្រូច​កំប៉ុង​ចំណុះ​៣៣០​មី​លី​លីត្រ​ចំនួន​១២​កេស​ស្មើនឹង​៩៥.០៤​លីត្រ​-​ទឹកក្រូច​ដប​ចំនួន​១៤​ដប​ស្មើនឹង​១៨​លីត្រ​សរុប​ទំនិញ​ដែល​មន្ត្រី​ជំនាញ​ដកហូត​បាន​ចំនួន ៨៣៣,៧៦ លីត្រ និង ២២ គីឡូក្រាម​។​

​មន្ត្រី​កាំកុងត្រូល​បានធ្វើ​កំណត់ហេតុ​ដកហូត​ទំនិញ​ទាំងនោះ​យកទៅ​កម្ទេចចោល​ភ្លាមៗ​តាម​នីតិវិធី​។ ទន្ទឹមនឹងនោះ​មន្ត្រី​ជំនាញ​ក៏បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ​ផ្សេងទៀត​ឱ្យ​យល់ដឹង​និង​អនុវត្ត​ទៅតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព​សុវត្ថិភាព​លើ​ផលិតផល​ទំនិញ​និង​សេវា​ជៀសវាង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ នឹង​អាច​ប្រឈម​ចំពោះមុខ​ច្បាប់​ថែមទៀត​៕S/

​រូបភាព​:​រកឃើញ​ទំនិញ​ខូចគុណភាព​និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​នៅក្នុង​ផ្សារ​សម្ដេច​តេ​ជោរ​ដើម​ក្រឡាញ់ និង​ផ្សារ​ទឹក​វិល ក្រុង​សៀមរាប​៕​គូលែន​