រកឃើញ​ទំនិញ​ខូច​គុណ​ភា​ប្រមាណ​៥០​គីឡូក្រាម នៅ​ផ្សា​រប​វេ​ល ហើយ​ដុត​កម្ទេចចោល​

393
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង សហការ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី កាលពី​ព្រឹក​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៩ បាន​ចុះ​ត្រួតពិនិត្យ​ផលិតផល​ទំនិញ​ដាក់តាំង​លក់​នៅ​ផ្សា​រប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ដើម្បី​ស្វែងរក​ទំនិញ​ខូចគុណភាព ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​និង​ទំនិញ​ជា​ម្ហូបអាហារ ដែល​ដាក់​សារធាតុ​គីមី​ហាមឃាត់​។​

​ក្រុមការងារ​បាន​រក​ឃើញ​ទំនិញ​ខូចគុណភាព​ចំរុះ​៥០​គីឡូក្រាម និង​យក​រក្សារ​ទុក ដើម្បី​ដុត​កម្ទេចចោល​នៅពេល​ក្រោយ​។​

​លោក ហាក់ សុខ​រិ​ន ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង បានឱ្យដឹងថា ដោយមាន​ការណែនាំ​ពី​លោក ម៉ក់ ពិ​ជ្ជ​រិ​ទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល និង​ដើម្បី​បំពេញការងារ និង​តួនាទី​របស់​មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្ត តែង​បាន​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អាជ្ញាធរ​ដែនដី ចុះ​អនុវត្តន៍​ការងា​ជំនាញ​ជាប្រចាំ​។ ជាក់ស្តែង​នា​ព្រឹក​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៩ មន្ត្រី​ជំនាញ​បាន​ចុះ​ត្រួតពិនិត្យ​ផលិតផល​ទំនិញ ដាក់តាំង​លក់​នៅ​ផ្សា​រប​វេ​ល​ស្រុក​ប​វេ​ល​។ ជា​លទ្ធផល​សមត្ថកិច្ច​យើង​បាន​រកឃើញ ទំនិញ​ខូចគុណភាព ដោយ​ដកហូត បាន​ទំនិញ​ខូចគុណភាព​ចំរុះ សរុប​ប្រមាណ​៥០​គីឡូក្រាម យកមក​រក្សាទុក នៅ​សាខា​ដើម្បី​ដុត​កំទេចចោល​នៅពេល​ក្រោយ។​

​លោក​ប្រធាន​សាខា​បាន​បញ្ជាក់ថា មន្ត្រី​ជំនាញ​ក៏បាន​អប់រំ ផ្សព្វផ្សាយ​នៅនឹងកន្លែង ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​យល់ច្បាស់ ពី​ផលប៉ះពាល់​សុខភាព ដោយសារ​ចំណីអាហារ​ប្រចាំថ្ងៃ និង​អំ​នាវ​នាវ​ដល់​អាជីវករ​លក់ទំនិញ នៅតាម​ផ្សារ​នានា​គ្រប់​ទីកន្លែង ក្នុង​ខេត្ត​ទាំងអស់​ថា សូម​នាំគ្នា​ឈប់​ដាក់តាំង​លក់​រាល់​ទំនិញ ពិសេស​ចំណីអាហារ​ខូចគុណភាព​បន្តទៀត ចៀសវាង​ប៉ះពាល់​ដល់​សុខភាព​អ្នកទិញ យកទៅ​ប្រើប្រាស់​ប្រចាំថ្ងៃ និង​សូម​រួម​ទប់ស្កាត់ រាល់​ការ​នាំចូល​ទំនិញ​ខូចគុណភាព យកមកចែក​ចាយ​លក់​លើ​ទីផ្សារ​ក្នុង​ខេត្ត​៕