រកឃើញ​បុរស​ខ្លាំង​រត់​ចង្ងាយ​៤១​គីឡូ​ក្នុង​ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​ចក្រភព​ខ្មែរ​លើក​ទី​៤

1122
ចែករម្លែក

(​សៀមរាប​)៖​ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​ចក្រភព​ខ្មែរ​លើក​ទី​៤​នៅមុខ​ប្រសាទ​អង្គរ​ខេត្តសៀមរាប​កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៧​បាន​​រកឃើញ​បុរស​ខ្លាំង​រត់​ចង្ងាយ​៤១​គីឡូ​(​ម៉ា​រ៉ា​តុង​) នោះ​ជា​ជនជាតិ​អាល្លឺម៉ង​ម្នាក់​ដែល​រត់​ឈ្នះ​គេ​ក្នុងចំណោម​អ​ត្ព​ពលិកម​ក​ពី​៥៣​ប្រទេស​។​

​បុរស​ម្នាក់​មកពី​ប្រទេស​អាល្លឺម៉ង​ឈ្មោះ Neil Burns បាន​ប្រើ​ថេរវេលា​៣​ម៉ោង​៨​នាទី​និង​៥៦​វិនាទី​។ ចំណែក​លេខ​២​បាន​ទៅលើ​បុរស​​ប្រទេស​ចិន Tiancai Zhou​ដែល​ប្រើ​ថេរវេលា​៣​ម៉ោង​២៣​នាទី​និង​៤៦​វិនាទី ចំណែក​លេខ​៣ លោក Kiwai NG មកពី​ហុងកុង ដែល​បាន​ប្រើពេល​៣​ម៉ោង​២៤​នាទី​និង​២៣​វិនាទី​។​

​ចំណែក​ផ្នែក​នារី​ម៉ា​រ៉ា​តុង​វិញ លេខ​១ ឈ្មោះ Corbella Carlota មកពី​ប្រទេស​អេ​ស្ប៉ា​ញ​ដែល​ប្រើ​ថេរវេលា​៣​ម៉ោង​១៩​នាទី​និង​០៣​វិនាទី​, លេខ​ឈ្មោះ Muriel Heidegger Denzier មកពី​ប្រទេស​ស្វី​ស​(៣​ម៉ោង​៤៦​នាទី​និង​២៣​វិនាទី​) និង លេខ​៣ ឈ្មោះ Renshaw Kerri មកពី​ប្រទេស​អូស្ត្រាលី (៣​ម៉ោង​៥១​នាទី​និង​៥១​វិនាទី​)​។​

​រីឯ​រត់​ពាក់កណ្តាល​ម៉ា​រ៉ា​តុង ផ្នែក​បុរស​វិញ លេខ​១​បាន​ទៅ​កីឡាករ​ជប៉ុន​ឈ្មោះ Yamasaki Takemaru​ដែល​ប្រើ​ថេរវេលា​១​ម៉ោង​១៤​នាទី​និង​០៤​វិនាទី​, លេខ​២​បាន​ទៅ​កីឡាករ​ជម្រើសជាតិ​កម្ពុជា​យើង​រហ័ស​នាម​ឆ្មា គឺ​លោក Kuniaki Takizki​ដែលជា​ជន​ជាតិ​ជប៉ុន​ក្នុង​ថេរវេលា​១​ម៉ោង​១៥​នាទី​និង​០១​វិនាទី​, និង​លេខ​៣ កីឡាករ​ឆ្នើម​កម្ពុជា​លោក ម៉ា វី​រ៉ូ​ដែល​បែរជា​ការប្រកួត​លើក​នេះ​​យកបាន​ត្រឹម​លេខ​៣​ប៉ុណ្ណោះ ក្នុង​ថេរវេលា​១​ម៉ោង​១៩​នាទី​និង​១៧​វិនាទី​។​

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​នេះ​មាន​អ្នកចូលរួម​រត់​ទាំងស្រី​ទាំងប្រុស​ដែលជា​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ប្រមាណ​៣៥០០​នាក់ មកពី​៥៣​ប្រទេស​។ ព្រឹ​តិ្ត​ការណ៍​ទិវា​រត់​ម៉ា​រ៉ា​តុង​ចក្រភព​ខ្មែរ​លើក​ទី​៤​នៅមុខ​ប្រសាទ​អង្គរ​ខេត្តសៀមរាប​នេះ មាន​វិញ្ញ​សារ​៤១​គីឡូ ២១​គីឡូ ១០​គីឡូ និង ៣​គីឡូ​៕​ដោយ បូ​រិ​ន /sn