រកឃើញ​ផ្នូរ​សព​អប់​ម៉ាំ​មី​ថ្មី​នៅ​អេ​ហ្ស៊ី​ប​

506
ចែករម្លែក

​ក្រសួង​បុរាណវិទ្យា​អេ​ហ្ស៊ី​ប​បាន​និយាយ​កាលពី​ថ្ងៃ​០២​កុម្ភៈ​ថា សព​អប់​ម៉ាំ​មី​៥០​តាំងពី​សម័យ​ស្ទូ​លី​មេក​(Ptolemaic)​ត្រូវបាន​អ្នក​បុរាណវិទ្យា​អេ​ហ្ស៊ី​ប​រកឃើញ​។​

​សព​អប់​ម៉ាំ​មី ដែលមាន​សព​កូនក្មេង​១២​នាក់ ត្រូវបាន​រកឃើញ​ក្នុង​រូង​បញ្ចុះសព​ចំនួន​៤ ជំរៅ​៩​ម៉ែត្រ​នៅ​ទីតាំង​Tuna El-Gebel​ក្នុង​តំបន់​មីន​យ៉ា ខាងត្បូង​ទីក្រុង​គែរ​។​

​សព​ខ្លះ​ត្រូវ​រុំ​ក្នុង​ក្រណាត់ ខ្លះ​នៅក្នុង​មឈូស​ថ្ម ឬ​ឈើ​។​អត្តសញ្ញាណ​នៃ​សព​ទាំងនេះ​មិនត្រូវ​បាន​គេ​ដឹង​ទេ តែ​ទំនងជា​មនុស្ស​មាន​ឋានៈ​សំខាន់​៕ដោយ៖វាសនា