រកឃើញ​ភស្តុតាង​ថ្មី​ប្រហែលជា​អតីត​រាជវាំង​បុរាណ​ក្នុង​រាជ​ព្រះបាទ​ជ័យវរ្ម័ន​ទី​២ ក្នុង​សតវត្ស​ទី​៩ នៅ​ខ្នងភ្នំ​គូលែន​

1894
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ក្រសួងបរិស្ថាន បាន​សហការ​ជាមួយ​អង្គការ ADF អាជ្ញាធរ​ជាតិ​អប្សរា អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ​ដែល​រស់​នៅលើ​ខ្នងភ្នំ​គូលែន បានធ្វើ​កំណាយ​ស្រាវជ្រាវ​លើ​ទីតាំង​ឈ្មោះ បន្ទាយ បច្ចុប្បន្ន​ហៅថា ផ្ទះ​គូ​ចា​រ្យ នៅក្នុង​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន នរោត្តម ភ្នំ​គូលែន ស្ថិតក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​ព្រៃធំ​អន្លង់​ធំ ភូមិ​អន្លង់​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។ បេសកកម្ម​នៃ​ការធ្វើ​កំណាយ​នេះ​បានចាប់ផ្តើម​ពីថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៨ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៨​។

បើ​យោងតាម​សៀវភៅ​បោះ​ពុ​ម្ភ​លើក​ទី​២​របស់លោក E Aymonier បាន​និយាយ​រៀបរាប់​ពី​ជួរ​ភ្នំ​គូលែន​ដោយមាន​ការបញ្ជាក់​ពី​ទីតាំង​ភូមិសាស្ត្រ ភូគព្ភសាស្ត្រ នរវិទ្យា និង​ធារាសាស្ត្រ ដោយបាន​ហៅ​ទីតាំង​នេះ​ថា ម​ហេ​ន្ទ្រ​ប​ព៌​ត​មានន័យថា​ជា​ភ្នំ​នៃ​ព្រះឥន្ទ្រ​។ យោងតាម​សៀវភៅ Le Cambodge ភាគ​ទី​៣​សរសេរ​ដោយ លោក E.Aymonier បានបង្ហាញ​តិចតួច​ពី​អត្តសញ្ញាណ​ថា ម​ហេ​ន្ទ្រ​ប​ព៌​ត គឺជា​ភ្នំ​គូលែន​។ បើ​យោងតាម​សិលាចារឹក​ស្តុក​កក់ធំ​(K.235) ដែលថា​ឡើង​ប្រមាណ​ជាជាង​២០០​ឆ្នាំ បន្ទាប់ពី​ការចូល​ទីវ​ង្គ​ត់របស់​ព្រះបាទ​ជ័យ​វ័​រ្ម​ទី​ពី​២ រៀបរាប់​យ៉ាង​ក្បោះក្បាយ​ផងដែរ ពី​ការផ្លាស់ប្តូរ​រាជធានី​របស់​ព្រះអង្គ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ប៉ុន្តែ​មានការ​សន្និដ្ឋាន​ច្រើន​ដូចគ្នា​ថា​ម​ហេ​ន្ទ្រ​ប​ព៌​ត គឺជា​ភ្នំ​គូលែន​បច្ចុប្បន្ន ដោ​យស​ភ្តុ​តាង​ជាច្រើន​ដូចជា​ប្រាសាទ​ដែល​ព្រះអង្គ​ប្រកា​សរាជ បន្ទាប់ពី​ព្រះអង្គ​បានធ្វើការ​បង្រួបបង្រួម​ជាតិ​រួច សំណង់​សាធារណៈ ទំ​បន់​ទឹក ប្រាសាទ​សម្រាប់​សាសនា និង​រាជវាំង​ក៏បាន​រកឃើញ​ជា​បន្តបន្ទាប់​។​

ទីតាំង​រាជវាំង​នេះ​បាន​រកឃើញ​ដោយបាន​គត់​ត្រា​ពី​អ្នកស្រាវជ្រាវ​បារាំង ប៉ុន្តែ​មិនដែល​បានធ្វើការ​កំណាយ​នៅឡើយ​ទេ ទើប​អង្គការ​មូលនិធិ​បុរាណវិទ្យា និង​អភិវឌ្ឍន៍ កម្មវិធី​ភ្នំ​គូលែន ក្នុង​ឆ្នាំ​២០០៩ បាន​សហការ​ជាមួយ​បុរាណ​វិទូ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​ក្រសួងបរិស្ថាន ធ្វើ​កំណាយ​ស្រាវជ្រាវ​ជា​បន្តបន្ទាប់​រហូតដល់​បច្ចុប្បន្ននេះ​។ ក្រៅពី​ការស្រាវជ្រាវ ក៏មាន​កម្មវិធី​បណ្តុះបណ្តាល​បុរាណ​វិទូ​ខ្មែរ​ឲ្យ​កាន់តែ​ស្ទាត់ជំនាញ ដែលជា​ធនធានមនុស្ស ក្នុង​វិស័យ​បុរាណវិទ្យា សម្រាប់​សង្គម​យើង​នាពេល​អនាគត​ផងដែរ​។ គោលបំណង​នៃ​ការស្រាវជ្រាវ​នេះ គឺ​ផ្តោត​សំខាន់​ទៅលើ​សិក្សារ​ចនាស​ម្ព័​ន្ទ​សំណង់​រាជវាំង​បុរាណ​មួយ​នេះ​ឲ្យ​កាន់តែ​ស៊ីជម្រៅ ថា​តើ​សំណង់​នេះ​សង់​ពីអ្វី​? រចនាបថ​អី្វ​? មាន​ប៉ុន្មាន​ដំណាក់កាល​? តួនាទី​អ្វីខ្លះ​? សង់​ក្នុង​ឆ្នាំ​ណាខ្លះ​?

​យោងតាម​លទ្ធផល​ដែល​បាន​សន្និដ្ឋាន​បឋម​ដូចខាងក្រោម​:

– រកឃើញ​ផ្លូវ​ចូល​ពី​ទិសខាងកើត​អគារ​សង់​ពី​ឥដ្ឋ

– សំណង់​កណ្តាល​នៃ​អគារ​នេះ មាន​បី​ដំណាក់កាល​: ដំណាក់កាល់​ទី​១ ប្រហែលជា​ស្ថិតក្នុង​រាជ​ព្រះបាទ​ជ័យ​វរ្ម័នទី​២​ស្ថិតក្នុង​សតវត្សរ៍​ទី​៩ បច្ចេកទេស​សំណង់​មាន​បង្ហាប់​គ្រឹះ​ដោយ​ប្រើ​ដី លាយ​ជាមួយ​កំទេច​ថ្ម​បាយ​គ្រៀម គ្រួស បន្ទាប់មក​រៀប​ក្រ​វ៉ាត​ពី​ឥដ្ឋ មុននឹង​ធ្វើ​សំណង់​ខាងលើ​។ ដំណាក់កាល​ទី​២ គឺ​ចាក់ដី​កំរាស់​៣០​សង់ទីម៉ែត្រ​នៅលើ​កំរាល​ឥដ្ឋ​ដំណាក់កាល​ទី​១ បន្ទាប់មក​ក៏​រាប​កំរាល​ឥដ្ឋ​នៅ​ពីលើ ក្នុងដំណាក់កាល​នេះ​យើង​មិនទាន​អាច​ធ្វើការ​សន្និដ្ឋានថា​ធ្វើ​ពេលណា​នៅ​ឡើង​នោះទេ ដោយសារ​យើង​មិនទាន់មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​សន្និដ្ឋាន​បឋម​។ ដំណាក់កាល​ទី​៣ ស្ថិតក្នុង​អំឡុង​ទសវត្សរ៍​ទី​៦០​រហូត​ដល់ពេល​ប្រទេស​មាន​សង្គ្រាម ដោយសារ​សាកសួរ​ពី​ចាស់ទុំ​នៅ​តំបន់​នេះ ក្នុង​ទសវត្ស​ទី​៦០​មាន​លោកតា​អាចារ្យ​ម្នាក់​បានមក​សង់ផ្ទះ​នេះ​ដើម្បី​ធ្វើ​ធ​ម៍ បន្ទាប់ពី​ប្រទេស​មាន​សង្គ្រាម​ក៏​បាត់​ដំណឹង​គាត់​ចាប់ពីពេលនោះ​មក​។​

​គោលបំណង់​ទៅ​ពេលខាងមុខ គឺ​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ចង់ក្រង​សក្តានុពល​របស់​ឧទ្យាន​ជាតិ​ភ្នំ​គូលែន ដើម្បី​ចូលរួម​បំពេញ​លក្ខខណ្ឌ​ប​ញ្ជូ​ល​ភ្នំ​គូលែន​ទៅជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ហើយនឹង​ធ្វើការ​បោះ​ពុ​ម្ភ​ផ្សាយ ស្តីពី​ការរកឃើញ​ថ្មី នៃ​រចនាសម្ព័ន្ធ​សំណង់​រាវ​វាំង​សម័យបុរាណ ដែលមាន​នៅលើ​ខ្នងភ្នំ​គូលែន​៕ ល​